ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ត្រូវបានគេរាយការណ៍ ទទួលបានជោគជ័យ ក្នុងការចុះហត្ថលេខានាំយកកីឡាករ Jorginho ពីតោខៀវ Chelsea ក្នុងតម្លៃ ១២លានផោន ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជាចុងក្រោយ នៃទីផ្សាដោះដូរកីឡាករ-រដូវរងា។

មូលហេតុដែល Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter អនុញ្ញាតឲ្យខ្សែបម្រើចាស់រង្សា Jorginho ចាកចេញ គឺដើម្បីទុកកៅអីសម្រាប់ខ្សែបម្រើវ័យក្មេង Enzo Fernandez ដែលទើបផ្ទេរពីក្លិប Benfica ក្នុងតម្លៃ ១០៦.៨ លាន​ផោន។

ខណ:ក្លិបបាល់ទាត់ Man United បានប្រកាសអំពីការនាំចូលខ្សែបម្រើ Marcel Sabitzer ពីក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយកិច្ចសន្យារហូតដល់ចប់រដូវកាល ២០២៣។

ចំពោះមូលហេតុលោក Erik ten Hag សម្រេចខ្ចីជើងខ្សែបម្រើ Sabitzer ពី Bayern Munich ភ្លាមៗគឺដោយសារតែតំបន់បម្រើរបស់ Man United ដូចជា Donny van der Beek និង Christian Eriksen មានបញ្ហារបួសមិនអាចចូលលេងបាន៕

Share.