យុវជនម្នាក់កំពុងអង្គុយផឹកកាហ្វេ ស្រាប់តែជនសង្ស័យដែលចូលទៅអង្គុយផឹកកាហ្វេដូចគ្នាដែរ យកដុំថ្មវាយពីក្រោយបណ្តាលឲ្យបែកក្បាល។

ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៩:២០នាទី-នៅចំណុច ហាងកាហ្វេការ៉េមួយ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោ-ឈ្មោះ អួញ សុគួន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ចំណែកឯជនសង្ស័យ មានគ្នាចំនួន ០២នាក់រួមមាន៖១.ឈ្មោះ កុសល គ្រុយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាននទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន)។២.ឈ្មោះ រ៉ា សារុំ (ឈីត) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន)។ចំពោះវត្ថុតាងចាប់យកមាន- ដុំថ្មរតាន់ ០១ដុំ ទំហំប៉ុនកំភួនដៃ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៩:២០នាទី ជនរងគ្រោះឈ្មោះ អួញ សុគួ ន បានមកផឹកកាហ្វេនៅហាងយីហោការ៉េមួយ ពេលមកដល់មិនទាន់បាន ០៥នាទីផង ក៏ត្រូវជនសង្ស័យដែលមានគ្នា ០២នាក់ នៅផឹកកាហ្វេក្នុងហាងនោះដែរ ម្នាក់ដើរចេញទៅក្រៅម្នាក់ទៀត ដើរទៅយកម៉ូតូ ពេលដែលជនសង្ស័យម្នាក់យកម៉ូតូជិះចេញមកដល់ក្រៅជនសង្ស័យដែរដើរចេញទៅក្រៅមុននោះក៏បានរើសយកដុំថ្មរ ហើយដើរចូលមកវាយជនរងគ្រោះពីក្រោយមួយទំហឹងបណ្តាលឲ្យបែកក្បាលហូរឈាមហើយជនដៃដល់ក៏រត់ចេញមកក្រៅរួចក៏បានឡើងម៉ូតូជិះរត់គេចខ្លួនបាត់តែម្តង។

ដោយជនរងគ្រោះមានការភ័យខ្លាចក៏បានមកដាក់ពាក្យប្តឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ លុះព្រឹកឡើងដោយមានការបញ្ជាពីលោកអធិការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញាបាន រួចហៅជនបង្ករមកកាន់អធិការដ្ឋានដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានយកដុំថ្មរវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយខឹងជនរងគ្រោះជេរខ្លួនថាអាឆ្កួត ក្នុងកំឡុង ១៥ថ្ងៃមុន។

ក្រោយកើតហេតុ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.