ភ្នំពេញ ៖ ទីតាំងបើកលេងឆ្នោតឡូតូមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះទៅបង្ក្រាបនិងដកហូតសម្ភារៈ បានមួយចំនួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខ៣០០ ផ្លូវ២០០៤ ភូមិត្រពាំងល្វា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឲ្យដឹងថា ទីតាំងបើកលេងឆ្នោតឡូតូខាងលើ ពុំមានសុំច្បាប់ អនុញ្ញាតិ ទើបនៅរសៀលថ្ងៃនេះ កម្លាំងចុះទៅបង្ក្រាប ដកហូតបានក្បាលទូរទស្សន៍ ១គ្រឿង ឧបករណ៍ ចាក់ឡាយ មួយឈុត ។

ក្រោយពីបង្ក្រាបដកហូតសម្ភារៈទាំងនោះ អាជ្ញាធរ ដឹកយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.