ដុំមាសទម្ងន់ជិត៦គីឡូក្រាម ដែលជាផលិតផលរបស់រោងចក្រចម្រាញ់មាសនៅតំបន់ អូរ ខ្វាវត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះដំណាលគ្នានឹងការបើកសម្ពោធជាផ្លូវការនៃរោងចក្រ ចម្រាញ់មាសលើកដំបូងរបស់កម្ពុជាកាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពលឯកឧត្តម ស៊ុ យ សែ ម បានថ្លែងថា ដុំ មាស របស់ កម្ពុជា ដែល បានចម្រាញ់ ចេញពី រោងចក្រ ចម្រាញ់ រ៉ែ មាស នៅ តំបន់ អូរ ខ្វាវខេត្តមណ្ឌល គិរីពេលនេះ បានលេចចេញ ជា រូបរាងហើយ គឺមាសដុំដែលមានទម្ងន់សរុបជិត៦គីឡូក្រាម (5,8kg)។

ជាករកាត់សំគាល់ ដុំ មាស  ដែល មាន ទម្ងន់ ជិត ៦ គីឡូនេះ មានពន្លឺពណ៌ មាស ដ៏ស្រស់ស្អាតនិងមានចារជា អក្សរ ឡា តាំង«OKV 0002» នៅលើនោះផង ដែរ ។

រោងចក្រចម្រាញ់  រ៉ែ មាស នៅ តំបន់ អូរ ខ្វាវ នៃ ខេត្តមណ្ឌលគិរីដែលត្រូវបានបើកសម្ពោធកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ថ្មីៗនេះ មាន សមត្ថភាព ជីក យក រ៉ែ ឆៅ ប្រមាណ ជិត ២ លាន តោន ក្នុង មួយ ឆ្នាំ និង ចម្រាញ់ ចេញ ជា ដុំ មាស កម្រិត ៩០ ភាគរយ  ដោយបានស្រូប ទាញ កម្លាំង ពលកម្ម សរុប ប្រមាណ ៤៦២ នាក់ ក្នុង នោះ មាន ជនជាតិ ខ្មែរ ប្រមាណ ៤២៧ នាក់ និង ជនបរទេស ៣៥ នាក់។

បើតាមក្រសួងរ៉ែនិងថាមពល ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​២​លាន​តោន​ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​%​បាន​ប្រមាណ​៣​តោន​ក្នុង​មួយឆ្នាំ។ សម្រាប់​រយៈ​ពេល​ប៉ាន់ស្មាន៨​ឆ្នាំ​ដំបូង វា​នឹង​អាច​ទាញ​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​សួយ​សារ និង​សារ​ពើ​ពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ៕

Share.