នៅព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មី Shintaro Shinmizu ជនជាតិជប៉ុន វ័យ៣០ឆ្នាំ កម្ពស់១.៧៦ម៉ែត្រ។

Shintaro Shinmizu បានចំណាយពេលជិតមួយទសវត្សរ៍ជាមួយ Omiya Ardija សមាជិកលីគលំដាប់ទី២ របស់ប្រទេសជប៉ុន J2 League តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩។ មុនពេលផ្ទេរទៅចូលរួមជាមួយ Fagiano Okayama លីគលំដាប់ទី២ជប៉ុន ក្នុងឆ្នាំ ២០២១។

នៅឆ្នាំ ២០២១ ខ្សែប្រយុទ្ធ Shintaro Shinmizu បន្តផ្លាស់ទៅកាន់ FC Ryukyu លីគទី២ជប៉ុន និងចុងក្រោយនៅឆ្នាំ ២០២២ ផ្លាស់មកកាន់តំបន់អាស៊ានគឺក្លិប Nakhon Ratchasima F.C លីគកំពូលថៃ Thai League 1។

គួរដឹងថា Shintaro Shinmizu គឺជាកីឡាករជប៉ុនទី៣ ដែលប្រកបអាជីពជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន រដូវកាល ២០២៣ នេះ បន្ទាប់ពី Yudai Ogawa និង Takaki Ose៕

Share.