Song Hye Kyo ហៅ​ ហាន់ជីអ៊ុន គឺ​ជា​តារា​សម្ដែង​សំណព្វចិត្ត​អ្នក​ទស្សនា​ជា​ច្រើន​រូប​ ជា​ច្រើន​ឆ្នាំ​មកហើយ​ នៅ​ពេល​ទទួល​បាន​ដំណឹង​វិល​ត្រលប់​មក​សម្ដែង​រឿង​ភាគ​ថ្មី​របស់​តារា​ស្រី​រូប​នេះ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​​បាន​ ចង់​ដឹង​ថា​តើ​​រឿង​ភាគ​ដែល​តារា​ក្នុង​ដួង​ចិត្ត​ទទួល​សម្ដែង​មាន​ចំណុច​ពិសេស​ៗ​ត្រង់​ណា​​ខ្លះ​។ នេះ​គឺ​ជា​ចំណុច​លម្អិត​ចំនួន ​៥​ ពាក់ព័ន្ធ​​នឹង​រឿង​ «Now We Are Breaking Up» ដែល​អ្នក​គាំទ្រ​ចង់​ដឹង​៖

១. តួ​អង្គ​របស់​ Song Hye Kyo គឹ​ជា​នារី​ម្នាក់​ដែល​ចូលចិត្ត​ Fashion
Song Hye Kyo សម្ដែង​ជា​​តួអង្គ​ Ha Yong Eun អ្នក​គ្រប់គ្រង​ផ្នែក​ច្នៃ​ម៉ូដ នាង​ជា​មនុស្ស​ស្រី​ទាន់​សម័យ​ ឆ្លាត​ និង​រស់​នៅ​ជាមួយ​នឹង​ការ​ពិត​ សម្រាប់​ជីវិត​ពិត​ Song Hye Kyo ធ្លាប់​រួម​ការ​ងារ​ជាមួយ​នឹង​ Brand លំដាប់​ពិភពលោក​ជា​ច្រើន​មាន​ដូច​ជា​ Fendi ក្នុង​ឋានៈ​ជា​ Global Ambassador ជនជា​តិ​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ​ និង​មាន​ Brand ជា​ច្រើន​ទៀត​ដូច​ជា​ Chaumet និង​ Bottega Veneta ហេតុនេះ​អ្នក​ទស្សន​ា​ប្រាកដ​ជា​បាន​មើល​ឈុត​ទាន់​សម័យ​ជា​ច្រើន​ដែល​នាង​នឹង​ស្លៀក​បង្ហាញ​ក្នុង​រឿង​នេះ​ជាក់​ជា​​​មិន​ខាន​។

សូម​ចូលអាន​ ភាពយន្ត​ភាគ​ចំនួន​​ ៧​រឿង​របស់​ Bae Suzy ដែល​ចៃ​រឿង​កូរ៉េ​ត្រូវ​តែ​តាមដាន​ទស្សនា​!​

២. តួ​ឯក​ប្រុស​របស់​រឿង​
Jang Ki Yong នឹង​មក​សម្ដែង​ជា​តួ​ឯក​ចាប់​គូ​ជាមួយ​នឹង​ Song Hye Kyo ​ដោយ​រឿង​នេះ​គេ​នឹង​សម្ដែង​ជា​តួអង្គ​ឈ្មោះ​ Yun Jae Kook ជា​តួ​អង្គ​មួយ​​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ គេ​​ជា​អ្នក​ថត​រូប​ភាព​​ឯក​រាជ្យ​ ឆ្លាត​និង​មាន​មុខ​មាត់​ស្អាត​ រឿង​នេះ​យើង​ប្រាកដ​ជា​បាន​ឃើញ​ភាព​រ៉ូមែនទិក​​របៀប​ បង​ស្រី​-ប្អូន​ប្រុស​ ដូច​ជា​រឿង​ភាគ​ Encounter ដែល​ Song Hye Kyo ជា​មួយ​នឹង​ Park Bo Guem សម្រាប់​ Song Hye Kyo និង​ Jang Ki Yong ក៏​មាន​អាយុ​ខុស​គ្នា​ច្រើន​ដែរ​ដោយ​ខាង​ស្រី​មាន​វ័យ​៣៩​ឆ្នាំ​ ចំណែក​ខាង​​ប្រុស​មាន​វ័យ ​២៨​ឆ្នាំ​។​

សូមចុច​អាន Hospital Playlist2 ​មក​វិញ​តប​តាម​ការ​រង់ចាំ​របស់​​ហ្វេន​ ថែម​​ទាំង​បំបែក​បាន​កំណត់​ត្រា​ថ្មី​!

៣. តួ​​រង​ដែល​អ្នក​ទស្សនា​រងចាំ​ចង់​ឃើញ​ជា​យូរ​
ក្រៅ​ពី​ Song Hye Kyo ដែល​សម្ដែង​ហើយ​រឿង​នេះ​នៅ​មាន​តួអង្គ​សំខាន់​ៗ​និង​ល្បី​ៗ​​​​​ជា​ច្រើន​នាក​់​ទៀត​ដូច​ជា​ Choi Hee Seo ពី​ភាពយន្ត​ Misstress (២០១៨) និង​រឿង​ Stranger (២០២០) មក​សម្ដែង​ជា​តួ​អង្គ​មិត្ត​សម្លាញ់​ជំនាន់​នៅ​រៀន​ជាមួយ​គ្នា​ និង​តួ​អង្គ​ Kim Joo Heon ពី​ភាពយន្ត​ It’s Okay to Not Be Okay (២០២០) មក​សម្ដែង​ជា​​តួអង្គ​អ្នក​ចាត់ចែង​ក្រុម​ច្នៃ​ម៉ូដ​ និង​រឿង​ Start-Up (២០២០) ​មក​សម្ដែង​​ជា​តួអង្គ​ CEO ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ខណៈ​ដែល​ Sehun ប្រុស​ស្អាត​ពី​ក្រុម​ចម្រៀង​ K-Pop EXO ដែល​នឹង​មក​សម្ដែង​ជា​​តួអង្គ​អ្នក​ច្នៃ​ម៉ូដ​ជើង​ថ្មី​ដែល​នឹង​មក​រួម​ការងារ​ជាមួយ​នឹង​តួអង្គ​ Ha Yong Eun (Song Hye Kyo) ព្រម​ជាមួយ​នឹង​ Yura ក្រុម​ចម្រៀង​ Girl’s Day ដែល​នឹង​មក​សម្ដែង​ជា​តួអង្គ​បុគ្គល​ល្បី​ដែល​មាន​អ្នក​ Follow លើ​ Social Media ​យ៉ាង​ច្រើន​។

៤. ក្រុម​ផលិត​ភាពយន្ត​ភាគ​
ភាព​យន្ត​ភាគ​នេះ​ ​មាន​​តារា​សម្ដែង​ល្បី​ៗ​ចូលរួម​សម្ដែង អ្នក​ដឹកនាំ​ និង​​អ្នក​សរសេរ​សេណារីយ៉ូ​ ល្បី​មក​រួម​សហការ​​គ្នា​​ពិសេស​អ្នក​ដឹកនាំ​ Lee Kil Bok ដែល​ធ្លាប់​មាន​ស្នាដៃ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ My Love From The Star (២០១៣) ,Vagabond (២០១៩) និង Dr. Romantic 2 (២០២០) ខណៈ​អ្នក​សរសេរ​អត្ថបទ​ភាពយន្ត​ Mistry (២០១៨) មក​​ទទួល​តួ​នាទី​សរសេរ​អត្ថបទ​​រឿង​នេះ។​

៥. ឆ្អឹង​រឿង ​​និង​ ថ្ងៃ​ចាក់​ផ្សាយ​
សំរាប់​សាច់​រឿង​ «We Are Breaking Up» គឺ​ជា​ភាពយន្ត​ភាគ​ដែល​នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​សាច់​រឿង​លម្អិត​នៅ​ឡើយ​ទេ​ គ្រាន់​តែ​បង្ហើប​ឱ្យ​ដឹង​ថា​ រឿង​នេះ​​និយាយ​ពី​ស្នេហា​និង​ការ​បែកបាក់​ ដែល​ជា​ការ​សន្មត​តាម​រយៈ​ឈ្មោះ​សាច់​រឿង​។ សម្រាប់​ភាពយន្ត​ភាគ​នេះ​បាន​ចាប់​ផ្ដើម​ថត​តាំង​ពី​ខែ​មេសា​ឆ្នាំ​ ២០២១​នេះ ​មក​ម្ល៉េះ​ ដូច្នេះ​អាច​នឹង​ត្រូវ​បញ្ចាំង​នៅ​ពាក់​កណ្ដាល​ចុង​ឆ្នាំ​២០២១​ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ SBS

Telegram-Troryorng
Share.