អាជ្ញាធរពាក់ព័ន្ធនិងកម្លាំងសមត្ថកិច្ចបានចុះរុះរើ រោងចាំដី  និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យនៅក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ  ខេត្តកណ្ដាល ។  

ប្រតិបត្តិការនោះដឹកនាំដោយលោក នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល  និងមានការចូលរួមពី អយ្យការអមសាលាដំបូងខេត្តកណ្ដាល រដ្ឋបាលស្រុកស្អាង-កៀនស្វាយ និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ទោ  ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល ដឹកនាំកម្លាំង ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែងឃើញថា ដីដែលត្រូវបានទន្ទានកាន់កាប់នោះស្ថិតនៅចំណុចភូមិក្រោម  ឃុំបន្ទាយដែក  ស្រុកកៀនស្វាយ មានដូចជា៖-រោងចាំដីធំ ចំនួន១១រោង- រោងបហា(តូច) ចំនួន១៥រោង-ដំណាំចេក ស្វាយ ចំនួនប្រមាណ២៥០ដើម – ដំឡូងឈើចំនួនប្រមាណ១០០គុម្ព-អណ្ដូងស្នប់០១អណ្ដូង-អំពូលសូឡាចំនួន១៣ដើម- របងឈើប្រមាណ១០០ម៉ែត្រ- បង្គោលបោះព្រំដីប្រមាណ ១ ២០០ បង្គោល។

ពេលចុះដល់ទីតាំងសមត្ថកិច្ចបានឃើញក្រុមប្រជាជនប្រមាណ៦០នាក់ ហើយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីគណៈកម្មការធ្វើការណែនាំ។

ពេលចុះប្រតិបត្តិរុះរើនោះ អាជ្ញាធរបានប្រើប្រាស់ -អេស្កាវ៉ាទ័រ០១គ្រឿង-គោយន្ដច្នៃចំនួន០២គ្រឿង-ត្រាក់ទ័រចំនួន០២គ្រឿង-ប្រជាការពារចំនួន៥០នាក់។ក្នុងនោះមានក្រុមប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើរោងដោយខ្លួនឯងចំនួន០៥រោង៕

Share.