សិល្បៈ​ជាតិ​៖ ​ជា​រឿយ​ៗ​ ​អ្នក​និពន្ធ និង​ដឹកនាំ​ ជើង​ចាស់​ ហ្វៃ សំអាង តែងតែ​បង្ហោះ​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ពី​ដំណើរ​ការ​ផលិត​ភាពយន្ត​ភាគ​​ខ្នាត​ធំ​ជា​ប្រវត្តិ​​សាស្ត្រ​រឿង​​ «អប្សរា​មហា​អង្គរ​» មិន​ថា​ជា​តួ​អង្គ​ ឬ​​ជា​ទីតាំង​​​ថត​នោះ​ឡើយ​។ យ៉ាង​ណា​មិញ​​ថ្មីៗ​នេះ ​នៅពេល​ដែល​លោក​បង្ហោះ​តួ​អង្គ​សម្ដែង​​និង​បង្ហាញ​អំពី​អត្ត​ចរិត​របស់​តួ​អង្គ​នោះ​ក៏​មាន​អ្នក​ចាប់​អារម្មណ៍​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​កញ្ញា​ សឹម​ ស្រីនិច ​បែរ​ជា​ប្រើ​ហូល​ពិដាន​មក​គ្រង​ជា​សំពត់​​ស្លៀក​ទៅ​វិញ​?​

ខណៈ​ដែល​​អ្នក​និពន្ធ​និង​ដឹក​នាំ​ល្បីល្បាញ​បាន​រៀបរាប់​ពី​តួអង្គ​ដែល​កញ្ញា​ សឹម​ ស្រីនិច​នឹង​ត្រូវ​សម្ដែង​មាន​រហូត​ដល់​ទៅ​ពីរ​នាក់​ដោយ​ម្នាក់​ជា​ព្រះជាយាទីពីរ​ព្រះនាម​ ពនិតា ប៉ុន្តែ​ដោយ​សារ​មាន​រូប​ឆោម​ល្អជាង​គេ​ទើប​រង​ការ​ច្រណែន​ឈ្នានីស​ ពី​ព្រះជា​យា​ដទៃ​ទៀត​។ ព្រះ​ជា​យា​អភ័ព្វ​​​ធ្លាក់​ខ្លួន​កើត​មាន​ដំបៅ​​និង​ត្រូវ​បណ្ដែត​ពោងពាយ​តាម​ស្ទឹង ​រហូត​សោយ​វិលាល័យ។​ ចំណែក​តួ​អង្គ​ម្នាក់​ទៀត​គឺ​ជា​ព្រះ​ធីតា អប្សរ​ ​ព្រះ​ធីតា​ដែល​មាន​រូប​ឆោម​ល្អស្រស់​ស្អាត​ ហើយ​មាន​ព្រះ​ភក្ត្រ​ដូច​ព្រះ​ជាយា​ ពនិតា​ បេះ​បិទ​។ ព្រះ​ធីតា​អប្សរ មាន​សមត្ថភាព​ផ្នែក​តន្ត្រី​យ៉ាង​ស្ទាត់​ជំនាញ​មិន​ថា​ជា​​ពិណ​​ ​ឃឹម​​ ​ទ្រ​​​ ​ខ្លុយ​​ ​ព្រះ​​រាជ​​វិជ្ជា​​ ​ដេរ​ប៉ាក់​​ ជា​ពិសេស​​​​ព្រះ​​ធីតា​​​ អ​ប្សរ​​ ​មាន​​ព្រះ​រាជ​​ទេព​កោសល្យ​​ ​ទ្រង់​​ព្រះ​នច្ចា​របាំ​
​អ​​ប្សរា​​ ​ដែល​ផ្ទៃ​រឿង​ទាំង​មូល​ត្រូវ​បង្ហាញ​ជូន​ដល់​អ្នក​ទស្សនា​។

នៅ​ពីក្រោម​ការ​រៀបរាប់​ពី​តួអង្គ​របស់​​កញ្ញា​​ សឹម​ ស្រីនិច​ មាន​អ្នក​បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​នាង​ សឹម ស្រីនិច បែរ​ជា​គ្រង​ហូល​ពិដាន​មក​ធ្វើ​ជា​សំពត់​ស្លៀក​ទៅវិញ​? ឯ​​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ប្រហែល​ជា​មាន​ហេតុផល​អ្វី​ហើយមើល​ទៅ​។ ​ប៉ុន្តែ​​មិន​ឃើញ​មាន​អេដមីន​របស់​ផេក​លោក​ ហ្វៃ ​សំអាង ឆ្លើយ​តប​ចំពោះ​ចម្ងល់​នេះ​នៅ​ឡើយ​។ ​ការ​ស្លៀក​ហូល​ពិដាន​របស់​កញ្ញា​នេះ​ក៏​មិន​បាន​បញ្ជាក់​ថា​ជា​ឈុត​ប្រើ​នៅ​ក្នុង​រឿង​អប្សរ​មហាអង្គរ​នោះ​ដែរ​ គ្រាន់​តែ​បើ​មើល​តាម​ការ​តុបតែង​កាយ​នេះ​អាច​ជា​ការ​ថត​ Fitting ឈុត​សំលៀក​បំពាក់​ប្រើប្រាស់​ក្នុង​សាច់​រឿង​ក៏​ថា​បាន​ ព្រោះ​តួ​អង្គ​នីមួយ​ៗសុទ្ធ​តែ​គ្រងនូវ​ឈុត​សំលៀក​បំពាក់ និង​គ្រឿង​តុបតែង​កាយសុទ្ធ​​ស្ថិត​តែ​​ក្នុង​រចនា​បទ​សម័យ​អង្គរ​ទាំង​អស់​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​មិន​អាច​សន្មត​បាន​ទាំង​ស្រុង​នោះ​ដែរ​លុះ​ត្រា​តែ​មាន​ការ​ឆ្លើយ​តប​និង​បញ្ជាក់​​ពី​លោក​ ហ្វៃ​ សំអាង​ ជា​មុន​សិន​។

តើ​អ្វី​ទៅ​ជា​ហូល​ពិដាន​?​ តើ​​ហូល​ពិដាន​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​?

ពាក្យ​ថា​ហូល​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​​ស្គាល់​ ហើយ​ប្រើប្រាស់​ជាទូទៅ​សម្រាប់​យក​មកធ្វើ​ជា​សំលៀក​​បំពាក់។ ប៉ុន្តែ​ក្រៅ​ពី​សំលៀក​បំពាក់​​ហើយ​នោះ​ ​ខ្មែរ​យើង​នៅ​មាន​ហូល​មួយ​ប្រភេទ​ទៀតដែល​ប្រើ​ប្រាស់​​ សម្រាប់​ធ្វើ​ជា​ពិដាន​។

យោង​តាម​ការ​រៀបរាប់​ពី លោក ផេង សុផល ​ម្ចាស់ជ័យលាភីលេខ១​សិល្បៈ​តម្បាញ​សូត្រ​នៃ​មហោស្រព​សិល្បៈ​ជាតិលើកទី១៧​ ​បាន​ប្រាប់​វិទ្យុ​ផ្កាឈូក​​នា​ពេល​កន្លង​ទៅ​ថា​ ហូល​ពិដាន អាច​ដាក់​តាំង​នៅ​លើ​ពុទ្ធ​បដិមាករ​ ដើម្បី​ការពារ​ធូលី ដី​ធ្លាក់មក​លើ​ពុទ្ធ​បដិមា​ ដែល​នៅ​ក្នុង​ប្រវត្តិ​ខ្មែរ​យើង​ពី​ដើម ពិដាន​ត្រូវ​បាន​គេ​ធ្វើ​ជា​រឿង ភាគ​ច្រើន​គឺ​ទាក់ទង​នឹង​ពុទ្ធប្រវត្តិ​។ បន្ទាប់​ពី​គេ​ធ្វើ​ហើយ​ គេ​យក​ពិដាន​ដែល​យើង​ធ្វើ​ហ្នឹង​យក​ទៅ​ប្រគេន​លោក​ លោក​អាច​ចង​ព្យួរ​នៅ​ក្នុង​វិហារ ដើម្បី​ជា​ការតាំង​សម្រាប់​ការ​គោរព​ ការ​បូជា​ចំពោះ​ពុទ្ធ​សាសនា​ ដើម្បី​បាន​សេចក្ដីសុខ។​ ប៉ុន្តែ​នៅ​សម័យ​ក្រោយ​ឥឡូវ​នេះ ​ភាគ​ច្រើន​គឺ​អត់​ស្គាល់​ទេ​ថា​តើ​ហូល​ពិដាន​ជា​ហូល​អី​ទៅ?​ ជួនកាល​ពិដាន​គេ​គិត​ថា​ជា​ពិដាន​ផ្ទះ​ទៅ​វិញ។

“ហូល​ពិតាន” ក្នុង​ពេល​បច្ចុប្បន្ន​អាច​ថា មាន​មនុស្ស​ភាគ​តិច​ណាស់​ដែល​ស្គាល់ តែ​បើ​ពាក្យ​ថា​ “ព្រះបត់” ​អាច​មាន​​មនុស្ស​មួយ​ចំនួន​ធំជា​​ពិសេស​ចាស់ៗ​​ អាច​នឹង​​ស្គាល់​ច្រើន​ជាង​ក្មេងៗ​ជំនាន់​ក្រោយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សិល្ប:​តម្បាញ​ហូល​ពិតាន ឬ​ព្រះ​បត់ គឺជា​សិល្ប:តម្បាញ​​មួយ​​មាន​លក្ខខណ្ឌ​ខុស​ពី​សិល្ប:​តម្បាញ​ហូល​ធម្មតាព្រោះ​ពាក្យ​ ​ “ពិតាន” ​​សំដៅ​​ពី​​អ្វី​ៗ​​​ឋិត​នៅ​ខាង​លើ អ្វី​ដែល​ជាទី​គោរព​។ ហូល​ពិតាន​​ភាគច្រើន​គឺ អ្នក​ត្បាញ​យើង​ច្រើន​ត្បាញ​ពី​រឿង​ពុទ្ធប្រវត្តិ​ ឬ​ជា​រឿង​ទេវកថា​ផ្សេង​ៗ​ឧទ្ទិស​​ថ្វាយ​ព្រះ ពិសេស​ក្នុង​វិស័យ​ពុទ្ធ​សាសនា ។ ការ​ត្បាញ​ហូល​ពិតាន គឺ​គេ​ត្បាញ​ដើម្បី​ជំនួស​ការ​គូរ​ព្រះ​បត់ គំនូរ ឬ​ចម្លាក់​ផ្សេង​ទាក់ទង​នឹង​ពុទ្ធសាសនា​នៅ​ក្នុង​វត្ត។

Share.