ការមើលឃើញមនុស្សធ្វើត្រូវ គឺជាគោលគំនិតគ្រប់គ្រងដ៏មានឥទ្ធិពល។ ប៉ុន្តែជាអកុសលមេដឹកនាំភាគច្រើនបំផុត មានទេពកោសល្យតែទៅលើការមើលឃើញមនុស្សធ្វើខុសហើយចាប់កំហុស ទៅវិញ។

ផ្អែកតាមសៀវភៅ បេះដូងមេដឹកនាំ បានសរសេរថា មេដឹកនាំភាគច្រើនពូកែចាំកំហុស​អ្នកដទៃ ប៉ុន្ដែ​មិនសូវ​មើលឃើញ​អំពី​ចំណុច​ នៃមនុស្សធ្វើត្រូវ​នោះឡើយ។ មេដឹកនាំគួរ តែចំណាយ ពេលវេលាយ៉ាងហោចណាស់មួយម៉ោង ក្នុងមួយសប្ដាហ៍ នៅក្នុងការងាររបស់ខ្លួន ដើម្បីរកឱ្យឃើញមនុស្សធ្វើត្រូវ ។

ប៉ុន្តែសូមរំលឹកថា ដើម្បីសរសើរមនុស្សឱ្យមានប្រសិទ្ឋភាព វាត្រូវតែមានលក្ខណៈច្បាស់លាស់ ពោលគឺត្រូវសរសើរឲ្យចំមនុស្ស។ គ្រាន់តែដើរចុះឡើងហើយ និយាយថា «អរគុណចំពោះអ្វីគ្រប់យ៉ាង» គឺគ្មានន័យឡើយប្រសិនបើជាអ្នកសរសើរ ទាំងមនុស្សធ្វើការអន់ និងអ្នកធ្វើការល្អ។ អ្នកធ្វើការងារអន់នឹងលួចសើចចំអក ចំពោះពាក្យសម្តីរបស់អ្នក ហើយវានឹងធ្វើឲ្យខូចទឹកចិត្តអ្នកធ្វើការងារល្អ ។

ការមើលឃើញមនុស្សធ្វើត្រូវ វាផ្ដល់ការពេញចិត្ត និងជំរុញឲ្យមនុស្សធ្វើការងារបានល្អ ។ ប៉ុន្តែសូមចាំថា ត្រូវសរសើរភ្លាម១ ហើយឱ្យចំគោលដៅ និង នៅទីបំផុតលើកទឹកចិត្តពួកគេឲ្យបន្តការងារល្អតទៅទៀត។

គោលការណ៍នេះ នឹងជួយធ្វើឲ្យអ្នកលេចធ្លោ ភ្លឺចិញ្ចាចចិញ្ចែងក្នុងកិច្ចការគ្រប់គ្រងគ្រួសារផងដែរ។ វាជាមធ្យោបាយដ៏អស្ចារ្យមួយ ក្នុងការធ្វើឱ្យមានទំនាក់ទំនងទៅវិញទៅមករវាងអ្នក និងអ្នកនៅក្រោមបង្គាប់ និងធានាអះអាងក្នុងចិត្តរបស់អ្នកថា ពួកគេត្រឹមត្រូវល្អ

Share.