សិល្បៈ​ជាតិ​៖ Miss Grand Cambodia កញ្ញា​ ពេជ្រវត្តី សារ៉ាវឌ្ឍី​ បាន​សាង​កំណត់​ត្រា​ថ្មី​មួយ​ទៀត​សម្រាប់​ខ្លួន​ឯង​ក្នុង​ឋានៈ​ជា​តារា​សម្ដែង ​ដោយ​​វត្តី​បាន​ជួយ​ឱ្យ​តួអង្គ​ដែល​ខ្លួន​សម្ដែង​មិន​ត្រូវ​បាន​អ្នក​ទស្សនា​ស្អប់​ ជេរ​ស្ដី​​ ​ប៉ុន្តែ​បែរ​ជា​មាន​មនុស្ស​មួយ​ភាគ​ធំ​​នាំ​គ្នា​​​ធ្មេច​ភ្នែក​ចូល​ធីម​ (Team) ប្រពន្ធ​ចុង​ថែម​ទៀត​ផង​។

រឿងភាគ​ខ្មែរ​រឿង​ «ប្រពន្ធ​ចិត្ត​ព្រះ​» ​សម្ដែង​ដោយ​លោក​ ប៊ឺរី​ កញ្ញា​ គៀត​ សុវណ្ណាឡាង និង​កញ្ញា​ ពេជ្រ​វត្តី​ សារ៉ាវឌ្ឍី ដោយ​ក្នុង​រឿង​នេះ​ លោក​ ប៊ឺរី សម្ដែង​ជា​តួអង្គ​មាន​ប្រពន្ធ​រួច​ទៅ​ហើយ​គឺ​កញ្ញា​ គៀត សុវណ្ណាឡាង ចំណែក​ឯ​​ម្ចាស់​តំណែង​លំដាប់​រង​ទី​៥ Miss Grand International សម្ដែង​ជា​តួ​ប្រពន្ធ​ចុង​ ដែល​​ព្យាយាម​ចូល​មក​ជ្រៀត​ជ្រែក​បំបែក​បំបាក់​គ្រួសារ​របស់​គេ​។

បើ​និយាយ​ភាព​ពិត​ជា​ក់​ស្ដែង​នៅ​ក្នុង​សង្គម​ខ្មែរ​ មិន​មាន​អ្នក​ណា​ចូលចិត្ត​ឬ​ឱ្យ​តម្លៃ​លើ​ប្រពន្ធ​ចុង​នោះ​ទេ​ មនុស្ស​មួយ​ភាគ​ធំ​ប្រាកដ​ណាស់​ច្បាស់​ជា​កាន់​ជើង​ប្រពន្ធ​ដើមរឬ​ហៅលេង​ៗ​ថា​ Team ប្រពន្ធ​ដើម​ ដូច្នេះសូម្បី​តែ​តារា​សម្ដែង​ដែល​ដើរ​តួ​ជា​ប្រពន្ធ​ចុង​គេ​ចាំបាច់​គឺ​ត្រូវ​ត្រៀម​ចិត្ត​។

ប៉ុន្តែ​រឿង​នេះ​ប្រហែល​ជា​មិន​អាច​ប្រើ​បាន​សម្រាប់​តួអង្គ​ មីនត្រា ដែល​សម្ដែង​ដោយ​ស្រីស្រស់ ពេជ្រវត្តី​ សារ៉ាវឌ្ឍីនោះ​ឡើយ​ ព្រោះ​ទោះ​ជា​កញ្ញា​ដើរ​ជា​តួអង្គ​ប្រពន្ធ​ចុង​ ខូចឆ្នាស់​ ល្បិច​ពិសពុល​ យ៉ាងណា​ក្ដី​ក៏​អ្នក​គាំទ្រ​នៅតែ​មិន​អាច​ស្អប់​ ឬ​លួច​ជេរ​តួ​អង្គ​របស់​កញ្ញា​នោះ​ឡើយ​ ព្រោះ​តែ​ឥទ្ធិពល​នៃ​ក្ដីស្រលាញ់​ដែល​អ្នក​គាំទ្រ​មាន​ចំពោះ​តារា​ស្រី​រូប​នេះ​។

បើ​មើល​តាម​រយៈ​ការ​ Comment ដែល​អ្នក​គាំទ្រ​ជា​ច្រើន​បង្ហាញ​នៅ​ខាងក្រោម​វីដេអូ​ខ្លី​ៗ​នៅ​លើ​ផេក​ហង្សមាស​ម្នាក់​សុទ្ធតែ​បង្ហាញ​គោល​ជំហរ​ចូល «ធីម​ ប្រពន្ធ​ចុង​» ដោយ​អ្នក​គាំទ្រ​ទាំង​អស់​បាន​លើក​ឡើង​ពី​ទស្សនៈ​ផ្សេងៗ​គ្នា​យ៉ាង​ដូច្នេះ​៖

«អ្នក​ទាំង​អស់​គ្នា​ម៉េច​នាំ​គ្នា​មើល​ឃើញ​ប្រពន្ធ​ចុង​ល្អជាង​ប្រពន្ធ​ដើម​ចឹង​ សូម​បញ្ឈប់​ទង្វើ​នេះ​ភ្លាម​ វាមិន​ល្អទេណា​ បើ​តាម​ខ្ញុំ​មើល​ទៅ​សូម្បី​តែ​ខ្ញុំ​ក៏​ធីម​ប្រពន្ធ​ចុង​ដែរ​ ដើម្បី​ម៉ាក់តី»

«ធីម​ចុង​ហើយ​ តែ​អត់​ចូលចិត្ត​ចុង​ទេ​វា​ក្ដៅ​ក្រហាយ​ណាស់​ ស្អប់​ស្រី​យក​ប្ដី​គេ​ តែ​ស្អប់​ជាង​ដែល​ទៅ​រក​គេ​ វានឹង​មាន​រឿង​ក្ដៅ​ដល់​គ្រួសារ​។ សុំ​តែ​មួយ​​រឿង​នឹង​ទេ​ណា​ សំខាន់​ ស្រលាញ់សំណព្វ​ចិត្ត​ពេញ​បេះដូង​។ Amazing Queen Cambodia Pich Votey Saravody Official»

«ស្អប់​ Queen តែ​ក្នុង​រឿង​ទេ​ ព្រោះ​ខ្ញុំ​ស្អប់​ស្រី​ស្រលាញ់​ប្ដី​គេ​ តែ​ខាង​ក្រៅ​ស្រលាញ់​ Queen ដដែល​»

«ទោះ​បី​ខ្ញុំ​ស្អប់​ពួក​ប្រពន្ធ​ចុង​ តែ​លើក​នេះ​សុំ​លើក​លែង​១​ករណី​ Always គាំទ្រ​ចែ​តី​ ឈ្នះ!ៗ»

«ធីម​ប្រពន្ធ​ចុង​យើង​ ដឹង​ត្រូវ​ដឹង​ខុស​ទេ​យើង​ ម៉ាក់​តី​មួយ​រឿង​នេះ​សាហាវ»

«មួយ​រឿង​នេះ​សុំ​ធ្វើ​ Team ប្រពន្ធ​ចុង​ហើយ​»

«ក្រៅ​សាច់​រឿង​ខ្ញុំ​ Team ប្រពន្ធ​ដើម​ តែ​ក្នុង​សាច់​រឿង​ខ្ញុំ​ Team បងតី​ហើយ​»

«ចូល​ Team ប្រពន្ធ​ចុង​តែ​មួយ​រឿង​ទេ​។ សុំ​កុំ​ជេរ​ម៉ែ​» «មួយ​រឿង​នេះ​ដឹង​តែ​ដូរ​វប្បធម៌​ប្រពន្ធ​ដលម​ល្អ​ មក​ Team ប្រពន្ធ​ចុង​អស់​ហើយ​ ខុសត្រូវ​យ៉ាង​ណា​ នាំ​គ្នាខឹង​អ្នក​ដឹកនាំ​រឿង​វិញ​»

«I Team ប្រពន្ធ​ដើម​នៅ​ក្នុង​សាច់​រឿង​បើ​នៅ​ក្រៅ​ចាប់​ទះ​ប្រពន្ធ​ចុង​បែក​មាត់​»

«Team ប្រពន្ធ​ចុង​ច្រើន​ដល់​ហើយ​»៕

ប្រភព៖ Facebook

Share.