តារា​ចម្រៀង​ និង​​បច្ចុប្បន្ន​ ជា​ពិធី​ការិនី​ កញ្ញា​ ​សុភក្ដ្ត្រ​ កុសុម៉ា បាន​ជូន​ថវិកាដល់​បុរស​ពិការ​ជើង​មួយ​រូប​ដែល​មាន​ក្ដី​ស្រមៃ​ចង់​បង្កើត​មុខ​របរ​ថ្មី​មួយ​ចិញ្ចឹម​ជីវិត​តែ​មិនមាន​លទ្ធភាព​។​

សូមចុច​អាន​ សូដា ​នីតា​៖ Covid-១៩ ជា​ជំងឺ​សាហាវ​ តែ​បើ​យើង​គិត​តែ​ការ​ពារ​​​​ហើយ​មិន​ចេញ​ជួយ​ទេ​ គាត់​អាច​នឹង​ស្លាប់​ព្រោះ​ដាច់​ពោះ​!

យោង​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ តាម​រយៈ​ហ្វេសប៊ុក​ផេក​លោក​ លោក​គ្រូ​ នូ ស៊ិប ​យាយ ​អឿន ​និង​ អ្នក ​ផល្លា​ ​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ជួយ​​សំរួល​ជីវភាព​​ខ្វះខាត​!

«ប្អូនស្រី Sopheak Kosoma មានសេចក្តីរំភើបចិត្តជាខ្លាំងចំពោះទឹកចិត្តរបស់ប្អូនប្រុសពិការជើងម្នាក់នេះ ក៏សម្រេចចិត្តបំពេញក្តីស្រមៃជូនគាត់ក្នុងការបង្កើតមុខរបរជាជាងជុសជុលគ្រឿងអេឡិចត្រូនិចដោយផ្តល់ថវិកាជូនគាត់ចំនួន៨០០»។

ក្រោយ​អំពើ​ល្អ​របស់​ កញ្ញា​ ត្រូវ​បាន​រៀម​ច្បង​យក​មក​ចែក​រំលែក​លើ​ Social Media មាន​មហាជន​ជា​ច្រើន​ជា​លេង​បណ្ដាញ​សង្គម​ facebook បាន​ចូល​រួម​ត្រេក​អរ​ជាមួយ​នឹង​បុរស​ពិការ​ជើង និង​ មាន​អ្នក​ខ្លះ​ទៀត​បាន​ចូល​មក​កោត​សរសើរ​ទឹក​ចិត្ត​កញ្ញា​ កុសុម៉ា ដែល​បាន​ជួយ​ឱ្យ​បុរស​ពិការ​ជើង​ខាង​លើ​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​មួយ​ត្រឹម​ត្រូវ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ទៅ​ថ្ងៃ​ខាង​មុខ​៕

Telegram-Troryorng
Share.