បន្ទាប់​ពី​ចែក​ផ្លូវ​ជាមួយ​នឹង​ផលិតកម្ម​ចាស់​និង​សំរាក​ពី​អាជីព​ជា​អ្នកដឹកនាំ​មួយ​រយៈ​ធំ​លោក Rith Omega
​បាន​ត្រលប់​មក​ដឹកនាំ​សម្ដែង​ឡើង​វិញ​ដោយ​ស្នាដៃ​បើក​ឆាក​ថ្មី​ពីរ​បទ​ជា​ចម្រៀង​របស់​លោក​ ENO ស្ថិត​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។

លោក​ Rith Omega ដែល​មាន​ឈ្មោះ​ដើម​ហៅ​ថា​ ឃុន ធារិទ្ធិ​ ​គឺ​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​និង​ទេពកោសល្យ​ខ្ពស់​ស្ទើរ​គ្រប់​ស្នាដៃ​របស់​លោក​ត្រូវ​អ្នក​ទស្សនា​និង​អ្នក​គាំទ្រ​ទទួល​ស្គាល់​ថា​មាន​ភាព​សម្រិតសម្រាំង​​ចំរាញ់​យ៉ាង​ល្អិតល្អន់​ជា​ទី​បំផុត​តួ​យ៉ាង​ដូច​ជា​បទ​មេឃ​កំពុង​ភ្លៀង​ហើយ​របស់​តារា​ចម្រៀង​ Hak Record ជាដើម​។

សម្រាប់​ស្នាដៃ​ដំបូង​ពីរ​បទ​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​​មាន​សន្ទុះ​ចាប់​អារម្មណ៍​គួរ​សមបើ​យោង​តាម​ចំនួន​ចុច​ចូល​ទស្សនា​លើ​ឆាណែល​យូធូប​ផលិតកម្ម​សាន់ដេ​​ដោយ​ក្នុង​នោះ​បទ​ «Talk Shit» ​មាន​ចំនួន​ចុច​ទស្សនា​ចំនួន​១លាន​ដង​ខណៈ​បទ​ «ស្រលាញ់បងទៅបងមានបេះដូងCute » បង្ហោះ​បាន​រយៈ​ពេល​២​សប្ដាហ៍​មាន​ចំនួន​ចុច​ទស្សនា493K ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៥​ខែ​មេសា​ឆ្នាំ​២០២១​នេះ​។

សូម​រំលឹក​ឡើង​វិញ​ថា​លោក​ Rith Omega ដែល​មាន​ឈ្មោះ​ដើម​ហៅ​ថា ​ឃុន ​ធារិទ្ធិ គឺ​ជា​អតីត​អ្នក​ដឹកនាំ​សម្ដែង​មួយ​រូប​នោះ​ក្នុង​ផលិតកម្ម​ Town Production ក្រៅ​ពី​ជាអ្នក​ដឹកនាំ​សម្ដែង​លោក​ក៏​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​មួយ​រូប​លើ​វិស័យ​អាហារ​ផង​ដែរ​៕​​

Share.