យោងតាមការចុះផ្សាយរបស់ ESPN បានឲ្យដឹងថាលោក Carlo Ancelotti បច្ចុប្បន្នគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Real Madrid នឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ក្រោយបញ្ចប់រដូវកាល ២០២៣ ខែមិថុនា ខាងមុននេះ។

ដើម្បីត្រៀមដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០០៦ ដែលមានប្រទេសចំនួន៣ដូចជា៖ អាមេរិក កាណាដា និងម៉ិកស៊ិក ជាសហម្ចាស់ផ្ទះ។

យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano លើឡើងជុំវិញការបកស្រាយរបស់លោក Carlo Ancelotti ដូច្នេះថា៖«ខ្ញុំមិនបានដឹងអ្វីទាំងអស់អំពីរឿងដែលថារូបខ្ញុំទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល, ខ្ញុំជាគ្រូបង្វឹករបស់ Real Madrid ហើយកិច្ចសន្យារបស់ខ្ញុំគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៤»។

គួរដឹងថាលោក Carlo Ancelotti ក៏ស្ថិតក្នុងបញ្ជីឈ្មោះ៣នាក់ចុងក្រោយគ្រូបង្វឹកល្អជាងគេ THE BEST FIFA MEN’s Coach ប្រចាំឆ្នាំ២០២២ ក្រោយជួយ Real Madrid ឈ្នះ UCL និង Laliga រួមជាមួយបេក្ខភាព២នាក់ផ្សេងទៀតគឺលោក Pep Guardiola និង Lionel Scaloni។

លោក Tite គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល បានសម្រេចចិត្តចុះចេញពីតំណែងភ្លាមៗ បន្ទាប់ពីចាញ់ក្រូអាត ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ក្រោយស្មើគ្នា ០-០ នៅម៉ោងធម្មតា៩០នាទី និងបន្តស្មើគ្នា ១-១ នៅម៉ោងបន្ថែម១៥នាទី២ដង វគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន Education City នៃពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា៕

Share.