មួយរយៈនេះឃើញមានអ្នក Share តៗគ្នាច្រើនរឿង នារីម្នាក់ បានបង្ហោះរូបភាពនារីម្នាក់ ដែលចោទថាមានសាហាយស្មន់ជាមួយប្ដីខ្លួន។ ទម្រង់រូបភាពភ្ជាប់ដោយសកម្មភាពហិង្សារាងកាយផង ។

តើការបង្ហោះបែបនេះខុសឫត្រូវ? ខ្ញុំមិនឆ្លើយខុសឫត្រូវ តែសូមពិចារណាដូចខាងក្រោម ៖

អំពីច្បាប់
១. មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ ថា «អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយ បុគ្គល នេះមិនបានជំទាស់ទេនោះ»។

២. ស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា (មាត្រា២១៨ – មាត្រា២២២)

អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០ ០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
• ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន។
• ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ ។
• ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត

៣.ចំពោះអំពើផិតក្បត់

មាត្រា១០ នៃច្បាប់ឯកព័ន្ឋភាពកំណត់ថាត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ដល់ ១ (មួយ)ឆ្នាំ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០(ពីររយពាន់)រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោស ណាមួយនៃទោសទាំងពីរ។

អំពីទស្សនៈ ៖

ជាការសន្និដ្ឋាន ប្រសិនបើប្ដីមានស្រី គួរលើកច្បាប់ពីឯកព័ន្ធភាពមកប្រើប្រាស់ ប្រសិនបើប្ដី ប្រពន្ធ មានសំបុត្រអាពាហ៍ពិពាហ៍។ ដើម្បីបញ្ចៀសហិង្សា គឺបញ្ចប់នីតិសង្វាស់ រវាងសហព័ទ្ធ ។ តែបើប្រើហិង្សា ឫបង្ហោះរូបគ្មានការអនុញ្ញាតនោះ ភរិយាដើម ប្រឈមបទល្មើសទៅវិញ។

ជាការគិតមួយទៀត នារីម្នាក់ទៀតអាចជាជនរងគ្រោះព្រោះប្ដី ភូតកុហក់គេ ឫប្ដីជាមនុស្សល្មោភហួសហេតុក៏ថាបាន។ ឯភរិយាដើមក៏ពិនិត្យមើលឥរិយាបថខ្លួន តើមានចំណុចខ្វះខាតអ្វីទេ ដែលនាំឲ្យប្ដីផិតក្បត់?

Share.