អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទខឿន ត្រូវ​បានតែងតាំង​ទៅកាន់តំណែងថ្មី ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯ​ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជា​ អភិបាល​ខេត្ត​កំពង់ឆ្នាំង ជំនួសតំណែង ឯកឧត្តម ឈួរ ច័ន្ទខឿន។

ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ
ឯកឧត្តម ឈួរ ច័ន្ទខឿន

ព្រះករុណា ព្រះបាទ​សម្ដេចព្រះបរមនាថ​ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់តែងតាំង ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ ឋាន្ដរស័ក្ដិ​ឧត្តមមន្រ្តី ថ្នាក់លេខ​៥ ជាអភិបាលខេត្ត​ នៃគណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង

ឯព្រះរាជក្រឹត្យ​មួយទៀត​ សម្ដេចព្រះបរមនាថ​ នរោត្តម សីហមុនី បានត្រាស់បង្គាប់​ ឯកឧត្តម ឈួរ ច័ន្ទខឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ

Share.