ក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី១៣ ខែកុម្ភ: នេះ បានប្រកាសសម្រេចផ្ទេរកីឡាករ Barreto De Lima Mouzinho ទៅកាន់ក្លិប SLB Laulara ដែល​ជា​ក្លិប​ចាស់​នៅ​ស្រុក​កំណើរ​របស់កីឡាកររូប​នេះ​ក្រោម​លក្ខ​ខណ្ឌ​ខ្ចី​ជើងរយៈពេលខ្លី។

កាល​ពី​រដូវ​កាល​ឆ្នាំ២០២២ រូប​គេបានចូល​រួម​ជា​មួយ​ក្លិបបាល់​ទាត់អង្គរថាយហ្គឺរ ​និងបាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា សម្រាប់​រដូវ​កាល​ឆ្នាំ២០២៣ នេះ។ ខណ:កីឡាករ Mouzinho គ្មានឈ្មោះលេងឱ្យវិសាខា ក្នុងពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។

មូលហេតុ ដោយសារតែច្បាប់របស់ CPL បាន​ចែង ថា​ក្លិប​ទាំង​អស់​អាច​មាន​សិទ្ធិចុះឈ្មោះ​កីឡាករ​បរទេស​បានតែ៥នាក់ប៉ុណ្ណោះ ខណ:វិសាខា សម្រេចចុះឈ្មោះកីឡាករ Khan Mohammed Faeez, Takumu Nishihara, Marcos Vinicius, Mirzaev Alisher និង Mbarga Emmanuel។

កីឡាករ Mouzinho ​កើត​នៅថ្ងៃទី ២៦ កុម្ភះ​ ឆ្នាំ២០០២ (អាយុ ២០ឆ្នាំ) មាន​កម្ពស់​១ម៉ែត្រ​៦៥ និង​លេង​ក្នុងតំណែងខ្សែប្រយុទ្ធ។ រូបគេ​ធ្លាប់​លេងនៅក្លិប SLB Laulara​ ពាក់អាវលេខ ១០ របស់​ជម្រើស​ជាតិ​ទីម័រ​ខាងកើត កីឡាករ​រូបនេះក៏អ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាលពីរដូវកាល ២០២១ នៃលីគកំពូលទីម័រ៕

Share.