សិល្បៈជាតិ​៖ ទិវា​នៃ​ក្ដី​ស្រលាញ់​បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​សម្រាប់​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​ដែល​យើង​ស្រលាញ់​ មិន​ថា​ឪពុក​ម្ដាយ​ មិត្ត​ភក្ដិ​ បងប្អូន​សាច់​ញាតិ​ឬ​មិត្ត​រួម​ការងារ​នោះ​ឡើយ​។ យ៉ាង​ណា​មិញ​ សៀក ដែល​ជា​ Video Creator ដ៏​ល្បីល្បាញ​មួយ​រូប​​ក៏​មិន​​​រំលេង​ទិវា​ដ៏​ពិសេស​នោះ​ដែរ​ ហើយ​នារី​ដែល​សំណាង​ទទួល​បាន​ការ​ Surprise ពី​សៀក គឺ​ស្រីស្អាត​ មីណា។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ សៀក​​ បាន​ចែក​រំលែក​វីដេអូ​ Vlog មួយ​ជាមួយ​នឹង​មីណា។ ​ទោះ​ជា​វីដេអូ​​មាន​រយៈ​ពេល​ត្រឹម​១៦​ ប៉ុន្តែ​ភាពផ្អែមល្ហែម​ដែល​ សៀក ផ្ដល់ឱ្យមីណា ល្មម​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ និង​អ្នក​ទស្សនា​ អៀន​រមួល​ខ្លួន​បាន​។ ​ចង់​ដឹង​ទេ​ថា​តើ​ សៀក ធ្វើ​អ្វី​ដើម្បី​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​មីណា នៅ​មុន​ទិវា​ដ៏​ពិសេសបង្ហាញ​ពី​ក្ដី​ស្រលាញ់​​នោះ​? សូមទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​

Share.