នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath បានប្រកាសនាំចូលខ្សែបម្រើស្លាបជនជាតិជប៉ុន Shodai Nishikawa ត្រៀមសម្រាប់ពានរង្វាន់នាៗ នៅឆ្នាំ ២០២៣ នេះប៉ុន្តែមិនអាចចូលលេង League Cup បានឡើយ។

Shodai Nishikawa កើតនៅខេត្តណារ៉ា ប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ (បច្ចុប្បន្នមានអាយុ២៩ឆ្នាំ) កម្ពស់ ១.៦៦ម៉ែត្រ ជាថ្នាលយុវជនរបស់ក្លិប Diablossa Takada និង University of Tsukuba។

កីឡាករវ័យ២៩ឆ្នាំរូបនេះធ្លាប់លេងនៅក្លិបបាល់ទាត់ FK Kom, FK Rudar Pljevlja និង OFK Petrovac លីគកំពូលម៉ុងតេណេហ្គ្រោ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ មុនផ្លាស់ទៅចូលរួម Tanjong Pagar United FC លីគកំពូលសិង្ហបុរី នៅឆ្នាំ២០២០។

គួរដឹងថា Shodai Nishikawa គឺជាកីឡាករបរទេសទី២ ដែលចូលរួមជាមួយអង្គរថាយហ្គឺរ បន្ទាប់ពីកីឡាករអេស្ប៉ាញ Victor Blasco អតីតសមាជិករបស់ព្រះខ័នរាជស្វាយរៀង៕

Share.