កាលពីពេលថ្មីៗនេះមហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk និងជានាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បានប្រកាសចង់ទិញក្លិបបិសាចក្រហម Man United ដោយបាន​សរសេរ​នៅ​លើ Twitter ​ថា៖«ខ្ញុំ​​ក៏ចូលរួមទិញ Manchester United ដែរ,សូមស្វាគមន៍​»។

ខណ:ក្រុមហ៊ុនវិនិយោគរបស់កាតា (QSI) រួមទាំងក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក៏ដូចជា​សហរដ្ឋអាមេរិក កំពុងតែប្រជែងគ្នាដេញថ្លៃដើម្បីទិញក្លិប Man United នៅថ្ងៃសុក្រ ទី១៧ ខាងមុននេះ។

បច្ចុប្បន្នបើយោងតាម​ទស្សនាវត្តី Forbes លោក Elon Musk ដែលមានវ័យ​៥១​ឆ្នាំ​ មានទ្រព្យ​សម្បត្តិតម្លៃ ២៧៤ពាន់លានដុល្លារ ពោលគឺជាមហាសេដ្ឋីដែលមានទ្រព្យលើសគេលើពិភពលោក ព្រមទាំងបានទិញភាគហ៊ុនរបស់ Twitter ចំនួន ៧៣,៥លានហ៊ុន។

(យ៉ាងណាក៏ដោយតាមគំនិតខ្ញុំ៖«Man United មិនគួរលក់ក្លិបឱ្យ Elon Musk ឡើយ»មូលហេតុគឺដោយសារតែលោក Elon Musk មិនមែនជាអ្នកស្រលាញ់កីឡាពិតប្រាកដ, មិនសូវយល់ពីកីឡាច្បាស់លាស់ ហើយគោលបំណងទិញក្លិប Man United គឺដើម្បីធ្វើអាជីវកម្មប៉ុណ្ណោះ។

ជាក់ស្តែងអ្នកគាំទ្រ Man United ផ្ទាល់ធ្លាប់យល់អារម្មណ៍នេះច្បាស់រួចមកហើយ ជុំវិញត្រកូល Glazers ទិញក្លិប Man United ដើម្បីធ្វើអាជីវកម្ម គិតតែពីចំណេញ ប៉ុន្តែមិនដែលតម្រូវចិត្តអ្នកគាំទ្រសោះ)។

បច្ចុប្បន្នតម្លៃហាងឆេងលើទីផ្សាររបស់ក្លិបបិសាចក្រហម Man United ត្រឹមតែ ២,៨ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែលោក Glazers ប្រធានក្លិប Man United បានដាក់លក់ក្នុងតម្លៃរហូតដល់ ៤,៨៩ ពាន់ដុល្លារអាមេរិកឯណោះ។ គោលបំណងនៃការដាក់ថ្លៃខ្ពស់បែបនេះ គឺដោយសារលោកគឺមិនចង់លក់ឲ្យអ្នកផ្សេងក្រៅពីត្រកូល Glazers របស់លោកឡើយ។

គួរដឹងថាត្រកូល Glazers បានទិញយកក្លិបបិសាចក្រហមដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើនបំផុត​មួយ​លើលោកមកកាន់កាប់ក្នុងតម្លៃ ៧៩០ លានផោនកាលពីឆ្នាំ ២០០៥។ ខណ: Manchester United គឺជា​ក្លិប​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក​។ ក្លិប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​អង់គ្លេស​ច្រើន​ជាងគេ​គឺ​រហូត ២០​ដង និង​ធ្លាប់​ឈ្នះ​ជើងឯក Champion League ចំនួន ៣​ដង​។

នេះគ្រាន់តែជាគំនិតខ្ញុំមួយប៉ុណ្ណោះ ចុះអ្នកវិញ?

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.