អ្នកនាំពាក្យកង រាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានច្រានចោលចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នោះ ។

បើតាមកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង២និង២០នាទីអធ្រាត្រ ថ្ងៃអាទិត្យទី០៤ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូនដល់មន្ទីរពេទ្យកាលម៉ែត្រ។

សូមបញ្ជាក់ថា លទ្ធផលពិនិត្យសំណាករោគកូវីដ១៩ គឺ “អវិជ្ជមាន”។កងរាជអាវុធហត្ថ បានសម្តែងការសោកស្ដាយចំពោះការបាត់បង់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ដោយលោក បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើប្រជាជន បម្រើជាតិ មាតុភូមិ៕

Share.