សិល្បៈ​ជាតិ​៖ បេក្ខនារី Miss Charm ​តំណាង​កម្ពុជា កញ្ញា ប៊ី សុធារី កំពុង​តែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​​លេចធ្លោ​ខ្លាំង​នៅ​ក្នុង​វេទិកា​ប្រកួត​ Miss Charm International នៅ​ប្រទេសវៀតណាម​។ នេះ​បើ​​យោង​តាម​ការ​ផ្សព្វផ្សាយ​ដោយ​ផេក​ផ្សព្វផ្សាយ​និង​គាំទ្រ​បវរកញ្ញា​ទាំង​ជាតិ​និង​អន្តរជាតិ​។

ថ្មីៗ​នេះ​នៅ​លើ​ផេក​ World Press បាន​បង្ហោះ​ចែក​រំលែក​ព័ត៌មាន​ថ្មីៗ​ទាក់​ទង​​នឹង​កម្មវិធី​​ប្រកួត Miss Charm International ក៏​ដូច​ជាព័ត៌មាន​ទាក់ទង ​នឹង​​បេក្ខនារី​ដែល​មក​ពី​បណ្ដា​ប្រទេស​នានា​។

ក្នុង​ចំណោម​បេក្ខនារី​​​ជា​ច្រើន​រូប​ដែល​ចូលរួម​ប្រកួត​ប្រជែង​ កញ្ញា ប៊ី​ សុធារី បេក្ខនារី​តំណាង​កម្ពុជា​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​សូម្បី​តែ​​អ្នក​គាំទ្រ​វៀតណាម​មួយ​ចំនួន ​ក៏​បាន​លើក​សរសើរ​ដល់​បេក្ខភាព​បវរកញ្ញ​របស់​កម្ពុជា​រូប​នេះ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។

ប៊ី សុធារី គ្រាន់​តែ​ឈាន​ជើង​ដល់​ទឹកដី​វៀតណាម​ដែល​ជា​ប្រទេស​​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កញ្ញា​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​កម្មវិធី​នេះ​ចាប់​អារម្មណ៍​មក​លើ​កញ្ញា​ ព្រោះ​មិន​ថា​​ការ​ស្លៀកពាក់​ ការ​ដើរ​ Catwalk ឈុត​សំលៀក​បំពាក់​ដែល​កញ្ញា​គ្រង​គឺ​ស័ក្ដិសម​ឥត​ខ្ចោះ រហូត​អាច​ឆក់​យក​បេះដូង​ជនជាតិ​វៀតណាម​បាន​មិន​តិច​នោះ​ឡើយ​។

សម្រាប់​កញ្ញា ប៊ី សុធារី ការ​ត្រៀម​ខ្លួន​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មិនហ៊ាន​សំរាក​របស់​កញ្ញា​បាន​ហុច​ផល​ជា​ផ្លែផ្កា​ហើយ​ ព្រោះ​តែ​កញ្ញា​ត្រូវ​បាន​ផេក​គាំទ្រ​ការ​ប្រកួត​បវរកញ្ញា​ Miss Charm Cambodia ជ្រើសរើស​ជាប់​ជា​បេក្ខនារី​ពេញ​និយម​ជាង​គេ​ទាំង​២០​រូប ​ផង​ដែរ​។

ថ្មីៗ​នេះផេក​ World Press ដែល​នេះ​បាន​បង្ហោះ​ពាក់ព័ន្ធ​ចែក​រំលែក​ពី​បវរកញ្ញា​ដែល​មាន​ការ​គាំទ្រ​ច្រើន​ ហើ​យអាច​ឈាន​ឆ្ពោះ​ទៅ​ដល់​វគ្គ​កំពូល​ណាមួយបាន​ចូល​​ Top6។ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២ ដែល​មាន​ឱកាស​បាន​ក្លាយ​ជា​បេក្ខនារី​ Top នោះ​គេ​ឃើញ​​មាន​ឈ្មោះ​របស់​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​យើង​ដូច​គ្នា​ដែរ​។

បេក្ខនារី​ទាំង​១២​រូប​ដែល​ផេក​ខាង​លើ​ទស្សន៍ទាយ​ថា​នឹង​មាន​ឱកាស​ជាប់ Top6 មាន​ដូច​ខាង​ក្រោម

🇨🇴COLOMBIA – Juliana Habib Lorduy
🇨🇷 COSTA RICA – Andrea Montero
🇩🇴 DOMINICAN REPUBLIC – Valentina Campion
🇵🇷PUERTO RICO – Alejandra Pagán Crespo
🇿🇦 SOUTH AFRICA – Luyanda Zuma
🇻🇪 VENEZUELA – Lady Di Mosquera
🇰🇭 CAMBODIA – Sotheary By
🇨🇱 CHILE – Anahí Hormazabal Garay
🇮🇩 INDONESIA – Olivia Tan Aten
🇵🇱 POLAND – Sylwia Bober
🇷🇺 RUSSIA – Anna Baksheev
🇺🇦 UKRAINE – Anastasiia Panova

ចំណែក​ឯផេក​គាំទ្រ​បវរកញ្ញា​កម្ពុជា​ Beauty Pageant Reviewers ឯណោះ​វិញ​ក៏​បាន​លើក​សរសើរ​ត្រង់​ៗ​ចំពោះ​កញ្ញា​ ប៊ី សុធារី​ ដូច​គ្នា​ដែរ​ថា​

«🇰🇭 Miss Charm Cambodia តំណាង​ដោយ​កញ្ញា​​ Sotheary Bee នៅ​វគ្គ​​ប្រកួត​​​​បឋម​​ ​ពិត​ជា​ធ្វេី​បាន​ល្អ​ណាស់​​ ​ទាំង​​​ Swimsuit​, ​Evening ​Gown​ ​និង​​ National Costume នាង​គឺ​ឈរ​លំដាប់​លេខ​1​នៅ​អាសុី​​

– Swimsuit : នាងបានដេីរមកដោយភាព​ស្វាហាប់​​ហេីយរឹងមាំ​ ភាពរីករាយ​របស់ពិតជាមាន​ដោយបង្ហាញចេញពី​ស្នាមញញឹមដែលមិនលេីស​មិនខ្វះ​ ស្ទាយដេីរ​ ការផុស​ គឺពិតជា​ស័ក្ដិសម​ជាមួយឆាកមួយនេះ​ បេីនិយាយពីរូបរាង​ ការពិត​ណាស់​ រាងរបស់នាងគឺស្អាតជាងគេ​
– Evening Gown : លំនាំចក្រវាលនៅតែ​ស្ថិតនៅក្នុងព្រលឹងរបស់នាង​ ទោះបីជាវាកន្លងទៅអស់រយៈពេល6ឆ្នាំទៅហេីយក្តី​ នាងមិនបានធ្វេីអ្វីអោយលេីសពីភាពជាឃ្វីនរបស់នាងឡេីយ​ នាងប្រេីខ្សែភ្នែកបង្ហាញពី​ជំហរភាពជា​ម្ចាស់ក្សត្រី​របស់នាងដេីម្បីទាក់យក​ពិន្ទុ​ពី​គណៈកម្មការ​ ស្នាមញញឹមនាងស្អាតប្លែកខុសពីរាល់ដង​ បងា្ហញថាឆាកនេះគឺជារបស់នាង​ ហេីយនាងគឺជា​ម្ចាស់នៃឆាកមួយនេះ​

– National Costume : ក្ងោក​ ប្រៀបប្រដូច​ទៅហ្នឹង​ ម្ចាស់ក្សត្រី​នៃសត្វ​ទាំងឡាយ​ នាងបានប្រេីឈុតតំណាងជាតិអំពីសត្វក្ងោកជាលេីកទី2នៃឆាកប្រកួតរបស់នាង​ ខ្ញុំបានឃេីញពី​ប្រណិត​ភាពនៃឈុតមួយនេះយ៉ាងច្បាស់​ ដំណេីរឈានមកបង្ហាញថា​ ភាពជា​ក្សត្រិយ៍​របស់នាង​គឺពិតជាស្រទន់ដូចសត្វក្ងោកបញ្ជាក់ពីសម្រស់របស់​កម្ពុជា​ពុំមានប្រទេសណាប្រដូចបាន🦚✨ សរុបមកវិញ​ កម្ពុជា​គឺពិតជាធ្វេីបានល្អខ្លាំងណាស់​ ហេីយខ្ញុំនិងគោះថា​ កម្ពុជា​ ប្រាកដជា Top10 អាចបន្តចូលដល់ Top5 យ៉ាងប្រាកដ​ ព្រោះខ្ញុំជឿជាក់ទៅលេី​សមត្ថភាពនិង​បទពិសោធន៍​​របស់នាង​ 💪🇰🇭💪 ចុះអ្នកទាំងអស់គ្នា​ គិតថាយេីងទៅបានដល់ជុំណា?

Share.