ក្លិបបាល់ទាត់វិសាខា នឹង​ត្រូវ​ជួប​ជា​មួយ​បឹងកេត ក្នុង​ពាន​រង្វាន់ Cambodian League Cup 2023 សប្ដាហ៍ទី២ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣ នៅកីឡដ្ឋាន Cambodia Airways វេលាម៉ោង ៣:៤៥នាទីតទៅ។

ក្នុងជំនួបប៉ះបឹង​កេត នៅចុងសប្ដាហ៍​នេះ ក៏ជា​ការ​បង្ហាញ​ខ្លួន​ផ្លូវ​ជា​លើកទី២ ផង​ដែរ​សម្រាប់​លោក Simon McMenemy គ្រូបង្វឹកថ្មីវិសាខា។ ខណ:នេះ​ក៏​ជាជំនួប​លើដំបូង​របស់​លោក Teo Clement ជាគ្រូបង្វឹកថ្មី របស់ក្លិបបាល់ទាត់បឹងកេត ក្នុងការ​បង្ហាញ​ស្នាដៃ​ក្នុង​ពានរង្វាន់ Cambodian League Cup 2023 ផងដែរ។

លោក Teo Clement គ្រូបង្វឹករបស់​ក្លិបបឹងកេត

លោក Teo Clement កើតនៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ប្រទេសសិង្ហបុរី បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ កាន់សញ្ញាប័ត្រ UEFA A-License ធ្លាប់ដឹកនាំក្រុម Hougang United FC សមាជិក​លីគ​កំពូល​សិង្ហបុរី ចាប់​ពីឆ្នាំ២០២៨ រហូតដល់​ឆ្នាំ២០២២ ហើយ​លោកក៏ធ្លាប់ជា (Team Manager) អ្នកគ្រប់គ្រងក្រុម Tampines Rovers FC ២០១៤-២០១៥ និងជាគ្រូជំនួយក្រុម Woodlands Wellington FC ២០១២-២០១៣។ ខណ:​អាជីព​ជា​គ្រូ​បង្វឹក​លើកដំបូង​នៅ​ឆ្នាំ២០១១ ដោយ​ដឹក​នាំ​ក្រុម Katong FC។

លោក Simon McMenemy គ្រូបង្វឹករបស់​ក្លិបវិសាខា

លោក Simon McMenemy ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅឆ្នាំ ២០១០ ជាមួយក្រុម​ជម្រើស ជាតិ​ហ្វីលីពីន និងក្លិបបាល់ទាត់ Long An FC លីគលំដាប់ទី២វៀតណាម នៅឆ្នាំ ២០១១ មុន​ផ្លាស់ទៅដឹកនាំក្រុម PS Mitra Kukar លីគលំដាប់ទី៣ឥណ្ឌូនេស៊ី នៅឆ្នាំ ២០១១-១២។ នៅឆ្នាំ ២០១៣ លោក Simon ទៅដឹកនាំក្រុម Madura United លីគកំពូលឥណ្ឌូនេស៊ី ហើយឆ្នាំ ២០១៤ ផ្លាស់ទៅដឹកនាំ New Radiant លីគកំពូលម៉ាល់ឌីវ ចន្លោះឆ្នាំ ២០១៤-១៦ ផ្លាស់ទៅដឹកនាំ Loyola (អតីតលីគកំពូលហ្វីលីពីន)។ នៅឆ្នាំ ២០១៧ ផ្លាស់ទៅដឹកនាំក្រុម Bhayangkara FC លីគកំពូលឥណ្ឌា និងឆ្នាំ ២០១៩ ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មុនចូលរួមជាមួយវិសាខា នៅដើមឆ្នាំ ២០២៣។

ស្នាដៃរបស់លោក Simon McMenemy ក្នុងនាមជាគ្រូបង្វឹក៖ ជួយក្រុមជម្រើសជាតិហ្វីលីពីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅពានរង្វាន់ AFF Championship ក្នុងឆ្នាំ ២០១០
,ជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមនៅលីគកំពូលឥណ្ឌូនេស៊ី Liga 1 ឆ្នាំ២០១៧, ឈ្នះលីគកំពូលឥណ្ឌូនេស៊ី Liga 1 ឆ្នាំ២០១៧, ឈ្នះពាន PFF National Men’s Club Championship ឆ្នាំ ២០១៤-១៥៕

កាលវិភាគប្រកួតសប្ដាហ៍ទី២៖

លទ្ធផលការប្រកួតសប្ដាហ៍ទី១៖

Share.