ការប្រកួតបវរកញ្ញាចក្រវាឡពិភពលោកលើកទី៧០ នឹងរៀបចំនៅក្នុងខែធ្នូចុងឆ្នាំ២០២១ នៅប្រទេស កូស្ដារីកា (Costa Rica) ប្រទសកម្ពុជាក៏កំពុងដំណើរការជ្រើសបេក្ខនារីមកគ្រងតំណែងជា Miss Universe Cambodia ដើម្បីតំណាងប្រទេសទៅចូលរួមព្រឹត្តិកាណ៍ខាងលើ។ ខណៈដែលការប្រកួតមានបេក្ខនារីចូលរួមដាក់ពាក្យច្រើនក្នុងនោះមហាជនហាក់ឱ្យតម្លៃ និង គាំទ្រទៅលើបេក្ខនារីចំនួន៣ រូប ដោយមានមតិភាគច្រើនបានលើកសរសើរ និង ចង់ឱ្យកញ្ញាម្នាក់ក្នុងចំណោម ៣ រូបនេះជាប់ជាបវរកញ្ញាចក្រវាឡកម្ពុជា។ តើបេក្ខនារីទាំង៣ រូបដែលអ្នកគាំទ្រកម្មវិធីប្រកួតសម្រស់ ចង់ឱ្យតំណាងកម្ពុជាក្នុងការប្រកួត MU មានស្រីស្អាតរូបណាខ្លះ?
១./ កញ្ញា ឈុន ស្រីណែត៖ បេក្ខនារីរូបនេះបច្ចុប្បន្នមានអាយុ ២៤ឆ្នាំ កម្ពស់ ១៦៥សម ជាតារាម៉ូដែល។ កញ្ញាអាចប្រើប្រាស់បានចំនួន៣ មាន ភាសា ខ្មែរ អង់គ្លេស និងវៀតណាម។ កញ្ញា ជាកូនខ្មែរកម្ពុជាក្រោម។ ការតស៊ូមតិរបស់កញ្ញា គឺការផ្តល់សិទ្ធិ ស្មើភាពដល់ជនជាតិភាគតិច។
២./ កញ្ញា ងិន រ៉ូសា៖ បេក្ខនារីរូបនេះបច្ចុប្បន្នមានអាយុ២២ កម្ពស់ ១៦៥សម ឆ្នាំ ជាពិធីការិនី តារាម៉ូដែល និងជាទូតសុឆន្ទៈផលិតផល Revlon ផងដែរ ។ កញ្ញាមានសមត្ថភាពអាចនិយាយបាន ៣ភាសា គឺ ខ្មែរ អង់គ្លេស និងថៃ។ កញ្ញាធ្លាប់បានឈ្នះពានរង្វាន់ Miss Best catwalk 2016 ក្នុងកម្មវិធី Miss & Mr Cat of the City 2016។ ការតស៊ូមតិរបស់កញ្ញា គឺបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គម។
៣./ កញ្ញា ហង្ស សុរិយ៉ាន់៖ បេក្ខនារីរូបនេះបច្ចុប្បន្នមានអាយុ ២៦ឆ្នាំ កម្ពស់ ១៦៧សម ជាតារាម៉ូដែល តារាសម្តែង និងជាទូតសុឆន្ទៈផលិតផល។ ថ្វីត្បិតសមត្ថភាពនៅស្ទើតែកញ្ញាមានបទពិសោធ និង ភាពជឿជាក់ខ្ពស់។ កញ្ញាធ្លាប់បានចូលរួមប្រកួតកម្មវិធី Cambodia Next top model ចំណាត់ថ្នាក់ TOP4 មិនតែប៉ុណ្ណោះ ហង្ស សុរិយ៉ាន់ធ្លាប់តំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Global 2018 ដោយកាលណោះកញ្ញាទទួលបានចំណាត់ថ្នាក់ TOP11 ផងដែរ។
រង់ចាំមើលតើបេក្ខនារីដែលមានការគាំទ្រច្រើនទាំង៣រូបនេះ នឹងមានម្នាក់អាចក្លាយជាបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ ចេញទៅប្រកួតតំណាងជាតិនៅប្រទេស កូស្ដារីកា សមដូចបំណងប្រាថ្នាអ្នកគាំទ្រដែរទេ?