ស្គាល់អ្នកតាកែវដែរឬអត់? តាកែវទៀតហើយ? កុំចេះតែហ៊ានជាមួយអ្នកតាកែវ…។ល។ ប្រយោគទាំងនេះ ហាក់ត្រូវបានគេលើកឡើងនិងជជែកគ្នាគួរឲ្យកត់សម្គាល់ ក្នុងន័យអវិជ្ជមានក្រោយពីនៅខេត្តតាកែវមានករណីហិង្សាកើតឡើងជាបន្តបន្ទាប់។ភាសាចំអន់លេងក្នុងន័យចំអកទាំងនោះបាននិងកំពុងតែធ្វើឲ្យអ្នករស់នៅនិងមានឈាមជ័រជាអ្នកខេត្តតាកែវដូចជារូបខ្ញុំមានអារម្មណ៍មិនសុខស្រួលឬក៏មិនសប្បាយចិត្តរហូតដល់មាន ខ្លះមិនចង់ហ៊ានប្រាប់គេថា មកពីខេត្តតាកែវថែមទៀត។

កុំយល់ច្រឡំទៀត រូបសំណាកបង្កង និង ពងទាកូន មិនមែនតំណាងខេត្តតាកែវទេ  តែជារូបតំណាងក្នុងអត្ថន័យបែបនេះ! – Popular Magazine

តាមរយៈសារព័ត៌មានត្រយង ពេលនេះខ្ញុំសូមបង្ហាញដល់មិត្តអ្នកអានឲ្យបានដឹងខ្លះៗអំពីសក្តានុពលរបស់ខេត្តតាកែវ។តើលោកអ្នកដឹងថា តាកែវ ជាខេត្តដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយ ហើយបានបន្សល់ទុកនូវកេរ្តិ៍ដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងសម្បូរបែប ដែលមានសក្តានុពលខ្ពស់ លើវិស័យទេសចរណ៍។ ទន្ទឹមនេះដោយ មានការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងដោយមានទីតាំង នៅលើផ្លូវឆ្លង កាត់ភ្នំពេញ និងកំពង់ផែជាបណ្ដើរៗ បច្ចុប្បន្នខេត្តបានក្លាយជាទីតាំងប្រមូលផ្តុំនៃរោងច្រក សហគ្រាស ឧស្សាហកម្មផ្នែកកមន្តសាល និងសិប្បកម្ម ដែលបានបោះទីតាំងជាច្រើនក្នុងខេត្ត ហើយក៏ជាគោលដៅ សំខាន់នៃការវិនិយោគក្នុងវិស័យឧស្សហកម្មរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

យោងតាមរបាយការណ៍បង្ហាញថា ខេត្តតាកែវ ក៏ជាប៉ូលកសិកម្មមួយដ៏ល្បីល្បាញ និងជាជង្រុកស្រូវមួយរបស់ប្រទេសកម្ពុជាផងដែរ ដែលមានផ្ទៃដីមានជីជាតិ រួមជាមួយការគិតគូរ បន្តអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របានធ្វើឲ្យទិន្នផលកសិកម្មមានការកើនឡើងជាលំដាប់។ ខេត្តក៏មានវិស័យដែលមានសក្តានុពលសំខាន់មួយចំនួនដូចជា៖ ជាទីតាំងល្អ និងមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទដូចជាផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវអាកាស និងផ្លូវទឹក ហើយនៅកៀកជិតនឹង កំពង់ផែអន្តរជាតិ សំខាន់ៗរបស់ប្រទេស ដែលអាចផ្តល់នូវភាពងាយស្រួល និងមានកាលានុវត្តភាពខ្ពស់សម្រាប់អ្នកវិនិយោគ ក្នុងការដឹកញ្ជូនទំនិញ ទៅកាន់ទីផ្សាក្នុងស្រុក និងបរទេស

រមណីយដ្ឋានទន្លេបាទី នៅជិតបង្កើយ តែពុំសូវមានអ្នកទៅលេង – Popular Magazine

ជារួមខេត្តតាកែវ មានសក្តានុពលទាំងទៅលើ លើវិស័យកសិកម្ម កសិពាណិជ្ជកម្ម រ៉ែ វិស័យទេសចរណ៍ និងឧស្សាហកម្មសិប្បកម្ម។ កុំភ្លេចថា កន្លង​មក​ខេត្តតាកែវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​វិស័យ​កសិកម្ម បន្ទាប់​ពី​ព្រៃវែង និង​បាត់ដំបង

រឿងមួយចំនួនទៀតដែលគេមិនអាចបំភ្លេចបានអំពីខេត្តតាកែវនោះគឺ បង្កងទឹកសាបឆ្ងាញ់ ពងទាកូនឆ្ងាញ់និងជាពិសេស ជាដែនដីចំណាស់ម្ចាស់វប្បធម៌(ទស្សនៈរបស់ស្មេរ)។

កុំយល់ច្រឡំទៀត រូបសំណាកបង្កង និង ពងទាកូន មិនមែនតំណាងខេត្តតាកែវទេ  តែជារូបតំណាងក្នុងអត្ថន័យបែបនេះ! – Popular Magazine

អ្វីដែលខ្ញុំបានលើកឡើងដោយសង្ខេបអំពីខេត្តតាកែវនេះ គឺគ្រាន់តែចង់ចូលរួមចែករំលែកនូវព័ត៌មានពិត និងចំណុចវិជ្ជមានរបស់ខេត្តតាកែវតែប៉ុណ្ណោះ។ចំពោះករណីហិង្សា ឬក៏អំពើអបាយមុខផ្សេងៗ ខ្ញុំយល់ថា មិនមែនតែកើតមាននៅក្នុងទឹកដីនៃខេត្តតាកែវនោះឡើយ ពោលគឺនៅតាមបណ្តាខេត្តដទៃទៀតក៏កើត មានករណីដូចគ្នាដែរ គ្រាន់តែខុសគ្នាដោយតួលេខតែប៉ុណ្ណោះ។ដូច្នេះ គេមិនគួរចាប់យកតែចំណុចអវិជ្ជមានដែលកើតឡើងតែ៤ ឬ៥ករណី ហើយសន្និដ្ឋានថា ពលរដ្ឋនៅខេត្តតាកែវទាំងអស់ជាមនុស្ស គ្មានបេះដូង គ្មានមេត្តា ជាមនុស្សដែលមិនចេះច្បាប់ទម្លាប់របស់សង្គមនោះឡើយ។ យើងគួរតែទទួលស្គាល់ទាំងអស់គ្នាថា ជាតិជាមនុស្សមិនថា រស់នៅក្នុងសង្គមតូចឬធំ អន់ថយឬក៏រីកចម្រើនយ៉ាងណានោះឡើយ បញ្ហាគឺតែងតែកើតមានគ្រាន់តែតិចនិងច្រើននិងរបៀបនៃការគ្រប់គ្រងនិងដោះស្រាយតែប៉ុណ្ណោះ។

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​លោក ហ៊ុន សែន រឿង​កាត់​ដី​ទន្លេ​បាទី​ជាង  ២២២ហិកតារ​ឱ្យ​បុគ្គល​ឯកជន — ខ្មែរ

ខ្ញុំយល់ថា វាល្មមដល់ពេលដែលត្រូវបញ្ចប់នូវពាក្យចំអន់ចំអកដែលនាំឲ្យមានការរើសអើងក៏ដូចជាបែកបាក់សាមគ្គីផ្ទៃក្នុងរវាងជាតិសាសន៍ឯងតទៅទៀត និងជំនួសមកវិញយើងត្រូវទទួលស្គាល់ការពិតថា យើងទាំងអស់រស់នៅក្រោមដំបូលដែលមានដាក់ស្លាកថាខ្មែរតែមួយដូចគ្នា ត្រូវរួមគ្នាដោះស្រាយនូវបញ្ហា មួយចំនួនដូចជា អំពើអបាយមុខគ្រប់ប្រភេទ គ្រឿងញៀន អំពើហិង្សាគ្រប់ទម្រង់ ក្មេងទំនើង។ល។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្នុងសម័យសន្តិភាព។

សូមទទួលស្គាល់នូវសច្ចភាពនៃសង្គមថា មិនមែនតែតាកែវទេដែលកើតមានបញ្ហា ល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើងនោះ នៅតាម បណ្តារាជធានីខេត្តដទៃទៀតក៏កើតមានបញ្ហាដូចគ្នាដែរ។ សូមកុំឲ្យចំណុចអវិជ្ជមានបន្តិចបន្តួចក្លាយទៅជាវាំងននខ្មៅបាំងបាត់នូវចំណុចល្អៗដែលអ្នកខេត្តតាកែវមានឲ្យសោះ

ពីពលរដ្ឋម្នាក់នៅខេត្តតាកែវ

Share.