សិល្បៈ​ជាតិ​៖​ ក្រោយ​ពី​ ម៉ៃ​ សុគន្ធ​ បាន​ធ្វើការ​ប្រៀបធៀប​រវាង​ការ​ស្លៀក​ពាក់​សិច​ស៊ី​របស់​កំពូល​តារា​ចម្រៀង​ មាស​ សុខសោភា​ និង​យុវតី​ម្នាក់​បង្ហាញ​ល្វែង​ខ្នង​មាន​តែ​អាវ​ទ្រនាប់​អង្គុយ​លើ​ម៉ូតូ​ពី​ក្រោយ​បុរស​ម្នាក់​នោះ​ មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​នាំ​គ្នា​វែកញែក​ព្រោងព្រាត​នៅ​លើ​ហ្វេសប៊ុក​ ដោយ​មាន​មតិ​ខ្លះ​គាំទ្រ​ការ​និយាយ​របស់​ ម៉ៃ​ សុគន្ធ​ និង​មាន​ខ្លះ​ទៀត​មិន​ពេញ​ចិត្ត​។​

យ៉ាងណាមិញ​ ត្រយង​ ចេញ​ផ្សាយ​នូវ​អត្ថបទ​នេះ​ គឺ​មិនមែន​កាត់​សេចក្ដី​រឿង​រក​ខុស​ ឬ​ត្រូវ​ចំពោះ​ការ​ស្លៀកពាក់​សិចស៊ី​នោះ​ទេ​ ប៉ុន្តែ​ទុក​ឱ្យ​មហាជន​ពិចារណា​ដោយ​ខ្លួន​ឯង​។​

លោក​ ម៉ៃ​ សុគន្ធ​ បាន​ឌឺដង​ផ្លែផ្កា​ទៅ​លើ​អ្នក​នាង​ មាស​ សុខសោភា​ ថា​ ៖​ «ចាស់​អោយ​ដឹង​ចាស់​ ធ្វើ​ដូច​ខ្លួន​ទើប​ពេញ​ក្រមុំ​បែក​សាច់​ បែប​ ស្ទាវ​ ជា​អ្នក​ចម្រៀង​ចាស់​វស្សា​មួយ​រូប​ មិន​ខំ​សាង​គំរូ​ល្អៗ​អោយ​ច្រើន​ទេ​ ធ្វើ​ដូច​កូន​ក្មេង​ស្ទាវ​ទើប​ចេះ​ច្រៀង​ ថត​លេច​លើ​លេច​ក្រោម​ ទាក់​ភ្នែក​ គោ​ឡើង​ក​ (គោ​ស្ទាវ​) វា​ មិន​អាច​ទៅ​រួច​ទេ​ខំ​សរសើរ​ ទាំង​ទឹក​ដម​សំឡេង ទាំង​ការ​រាប់​អាន​គ្នា​ដល់​ឃើញ​អីចឹង​ ចប់​ដោយ​គ្មាន​វាចា​ ឈប់​ទៅ​ ខំ​មេស​ មាន​ប្តី​ហើយ ​ខំ​អី​ទៀត​ពាក់​អោយ​ តែ​ប្តី​មើល​ទៅ​ បាន​ហើយ​ សំឡេង​ពីរោះ​ពី​ធម្មជាតិ​ហើយ​ ទោះ ​មិន​ស្លៀកពាក់​បែប​ខ្វះ​សាច់​ក្រណាត់​ ក៏​ល្បី​ ជួរ​មុខ​ដែរ​ យល់​នៅ​?​ មក​ពី​អាយដល​ ធ្វើ​បាន​ទើប​ហ្វេន​មួយ​ចំនួន​ធ្វើ​តាម​ គ្រប់​កាលៈទេសៈ​ គ្រប់​ពេល​វេលា​ ខុស​ត្រង់​តែ​ខោ​និង​សំពត់​តិច​ទេ​»​។​

ក្រោយ​ការ​បង្ហោះ​របស់​លោក​ ម៉ៃ​ សុគន្ធ​ មាន​មតិ​មួយ​លើក​ឡើង​ថា​ ៖​ «ហេតុ​អ្វី​ មនុស្ស​ស្រី​ធម្មតា​ស្លៀកពាក់​បែប​នេះ​ទទួល​បាន​ការ​រិះគន់​ខ្លាំង​ៗ​ ជេរ​ប្រមាថ​ សើច​ចំអក​ តែ​តារា​ៗ​ដែល​គួរ​ជា​គំរូ​គេ​ បែរ​ជា​ទទួល​បាន​ការសាទ​?​ ស្លៀកពាក់​បែប​នេះ​ ហើយ​ថត​បង្ហោះ​ជា​សារធារណៈ​អោយ​គេ​ឃើញ​ ទោះ​ថត​នៅ​ទីណា​ក៏​ដោយ​ មាត់​សមុទ្រ​ ក្នុង​ផ្ទះ​ ក្នុង​បន្ទប់​ក៏​ដោយ​ តែ​ពួក​គេ​ថត​បង្ហោះ​ជា​សារធារណៈ​ រហូត​ដល់​ នាយករដ្ឋមន្រ្តី​ស្រែក​ផ្តាំ​អ្នក​សិល្បៈ​កុំ​អោយ​ស្លៀកពាក់​ហួស​ហេតុ​ចឹង​ពេក​ ដែល​អ្នក​ខ្លះ​ជា​ទីប្រឹក្សា​សម្តេច​សង្ឃ​ទៀត​។​ ថា​ក្មេង​ស្រី​លើ​ម៉ូតូ​ហ្នឹង​នាង​ស្លៀកពាក់​មិន​សមរម្យ​ តែ​មាន​អ្នក​ផ្សេង​ជា​អ្នក​ថត​បង្ហោះ​ទេ​ តែ​ក្រុម​តារា​ខ្លះ​ ស្លៀក​មិន​សមរម្យ​ហើយ​ថត​បង្ហោះ​ជា​សាធារណៈ​អោយ​គេ​ឃើញ​ទៀត​។​ អ្នក​ខ្លះ​គេ​ថា​ លោក​អើយ​មើល​សម័យ​ណា​ហើយ​ ពិភពលោក​គេ​ដើរ​ដល់​ណា​ហើយ​ មើល​ប្រទេស​គេ​ផង​ គេ​សឹង​ស្រាត​ដើរ​ហើយ​ យើង​មិន​ទៅ​ស្រាត​ដែរ​ទៅ​ នេះ​ពេល​និយាយ​ប៉ះ​Idol​គេ ​។ អ្នក​ខ្លះ​គេ​ថា​យក​រូប​គេ​មក​ផុស​ចឹង​មិន​សុំ​គេ​ មិន​ត្រូវ​ទេ​ ខ្ញុំ​ថា​ខ្ញុំ​មិន​បាន​ទៅ​លួច​ថត​នៅ​ផ្ទះ​គេ​ទេ ​គេ​បង្ហោះ​ជា​សាធារណៈ​ទេ​តើ​»​។ ​

មាន​មតិ​មួយ​ទៀត​លើ​ឡើង​ថា​ ៖​ «បើ​បង​ឃើញ​យ៉ាង​នេះ​ បង​គួរ​តែ​សរសើរ​វិញ​ទេ​ សរសើរ​ត្រង់​ណា​?​ សរសើរ​ត្រង់​ថា​ ក៏​ព្រោះ​តែ​ចាស់​វស្សា​ ហើយ​អា​មាន​ប្ដី​ហើយ​ តែ​នៅ​អាច​រក្សា​​រាង​បាន​ ថត​ចេញ​មក​គឺ​នៅ​ឃើញ​ស័ក្ដិសម​ ស្អាត​យើង​គួរ​សរសើរ​គេ​ សម្រាប់​ស្រុក​គេ​ បើ​តារា​ជួរ​មុខ​អញ្ចឹង​កាន់​តែ​ sexy​ ហើយ​ថត​មក​ស័ក្ដិសម​អញ្ចឹង​ គឺ​គេ​សរសើរ​ណាស់​ តែ​បើ​ថា​ មិនមែន​ក្មេង​ស្ទាវ​ហើយ​មាន​ប្ដី​ទៀត​ ខំ​ស្លៀក​អញ្ចឹង​ ចេញ​មក​ក្រម៉ាប់​ក្រម៉ាប់​ សាច់​ជ្រូក​បី​ជាន់​អី​ អូន​រិះគន់​បង​នឹង​លើក​ស្ទួយ​ ចឹង​អូន​យក​ពាក្យ​បង​ទៅ​ពិចារណា​តិច​មើល​ណា​ពៅ​ព្រលឹង​ បង​គិត​ថា ​ឈុត​នេះ​ជា​ឈុត​ស័ក្ដិសម​នឹង​រាង​អាភា​ហើយ​ អ្នក​ខ្លះ​ចង់​ស្លៀក​ពាក់​អញ្ចឹង​ បង​ជឿ​ថា​ស្លៀក​មិន​បាន​ផង​ ហើយ​ឃើញ​អូន​ផុស​អញ្ចឹង​នៅ​មាន​អ្នក​នោះ​ចូល​មក​សើច​គេ​ទៀត​ ហួស​ចិត្ត​ ចាំ​ណា​អូន​ អ្នក​ខ្លះ​ស្លៀក​ពាក់​ជិត​ល្អ​ស្អាត​ តែ​ចរិត​ធូរ​ថ្លៃ​ជាង​លុយ​ ១០០​រៀល​ទៀត​ ហើយ​ជំពាក់​គេ​ជុំ​ទិស​»​។​

ហើយ​មតិ​មួយ​ទៀត​នេះ​លើក​ឡើង​ថា​ ៖​ «បើ​យក​តែ​រូប​ម្នាក់​ស្រី​ជិះ​ម៉ូតូ​មក​ផុស​មិន​អី​ទេ​ តែ​នេះ​ថែម​ទាំង​យក​រូប​ មាស​ សុខសោភា​ មក​ផុស​ហើយ​សរសេរ​បែប​នេះ​ទៀត​ បើ​គេ​ប្តឹង​បង​ពី​បទ​មើល​ងាយ​រឺ​បរិហារកេរ្តិ៍​ ជា​សាធារណៈ​បង​និង​ជាប់​ទោស​ណា​បង​ »​។​

ជាទស្សនៈពិចារណា តារាស្លៀកសិចស៊ី មិនត្រូវបានបង្ហាញជាសាធារណៈជន ឬទីប្រជុំជនណាមួយនោះទេ ប៉ុន្តែគេអាចនិយាយបានថា ជាសិល្បៈនៃការថតរូប ឬ ជា Art Gallery។ រី​ឯនារីស្លៀកពាក់សិចស៊ី បង្ហាញខ្លួននៅទីប្រជុំជន គឺរងនូវការវិនិច្ឆ័យពីមាត់អ្នកដទៃ ដោយសំអាងលើការបំពានប្រពៃណី។ ការរិះគន់ចំពោះស្ត្រី គេអាចចាត់ទុកថា ជារំលោភលើសិទ្ធិសេរីភាពក្នុងការសម្តែងចេញរបស់ស្ត្រី ធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពផ្ទាល់ខ្លួន និងធ្វើឱ្យមានការរើសអើងប្រឆាំងនឹងស្ត្រីដែលបានប្រឈមនឹងផ្នត់គំនិតយេនឌ័រ និងបទដ្ឋានសង្គមបែបអវិជ្ជមានដែលចាក់ឫសជ្រៅក្នុងសង្គម។ ប៉ុន្តែពាក្យថា ប្រពៃណី សេច​ក្តីថ្លៃថ្នូរ សោភ័ណភាព គឺមិនមានលក្ខខណ្ឌរឹតត្បិតស្របច្បាប់ណាមួយ ចំពោះសិទ្ធិមនុស្សក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះទេ។

ចុះអ្នកវិញ គិតបែបណាដែរ ចំពោះបញ្ហាខាងលើនេះ?

Share.