បើយោងតាមបញ្ជីឈ្មោះចុងក្រោយដែលទទួលបានពី Cambodian Premier League បានឲ្យដឹងថាកីឡាករបរទេសចំនួន៥នាក់ មកពីក្លិបចំនួន២ផ្សេងគ្នា ត្រៀមបង្ហាញខ្លួនលើកដំបូងនៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ចុងសប្តាហ៍នេះ ក្រោយបំពេញឯកសារតាម FIFA គ្រប់លក្ខខណ្ឌ។

កីឡាករបរទេសទាំង៥មានដូចជា៖
***ព្រៃវែង ៤នាក់
-ខ្សែការពារកណ្តាលសញ្ជាតិហ្គាំប៊ី ម្ចាស់អាវលេខ១៩ SAIDY AHMAD K មកពីក្រុម NARA UNITED នៃលីគទី៣ ប្រទេសថៃ
-ខ្សែប្រយុទ្ធសញ្ជាតិលីបេរីយ៉ា ម្ចាស់អាវលេខ១៥ BORTU DAUDA Y មកពីក្រុម Bangkok F.C នៃលីគទី៣ ប្រទេសថៃ
-ខ្សែប្រយុទ្ធជនជាតិសញ្ជាតិជប៉ុន ម្ចាស់អាវលេខ១៧ TAKESHITA MASATOSHI ពីក្រុម Khoromkhon FC នៃលីគកំពូល ប្រទេសម៉ុងហ្គោលី
-ខ្សែបម្រើជនជាតិជប៉ុន ម្ចាស់អាវលេខ១១ SO OMAE ពីក្រុម Muang Loei United FC នៃលីគលំដាប់ទី៣ របស់ប្រទេសថៃ។

***ណាហ្គាវើលដ៍ ១នាក់
-ខ្សែប្រយុទ្ធ Marques Marcio ដែលជាម្ចាស់ស្បែកជើងមាស នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ វិលត្រលប់មកកាន់ណាហ្គាវើលដ៍ ជាលើកទី២ បន្ទាប់ពីចាកចេញពីក្លិប Nam Dinh FC នៅលីគកំពូលវៀតណាម V.League 1។

ខ្សែប្រយុទ្ធ Marques Marcio

សម្រាប់រដូវកាល២០២០ ខ្សែប្រយុទ្ធសញ្ជាតិ វ័យ២៧ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន១១គ្រាប់ជួយឲ្យក្លិប ណាហ្កាវើលដ៍ បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៦ លុះឈានដល់ឆ្នាំ២០២១ Marques Marcio ស៊ុតបញ្ចូលទីសរុប២២គ្រាប់ ជួយឲ្យក្លិបណាហ្កាវើលដ៍ ទទួលបាន Top4៕

កម្មវិធី​ប្រកួតនៅ​ថ្ងៃ​ទី២៥-២៦ ខែកុម្ភ: ចុង​សប្ដាហ៍​នេះ៖

Share.