ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាវិលរ្រឡប់មកពីផឹកស៊ី ក្នុងស្ថានភាពស្រវឹង ស្រាប់តែធ្លាក់អ្នកជិះពីក្រោយ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ១១៥កា ក្បែរផ្លូវរថភ្លើង ភូមិចំការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ បុរសគ្នា២នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-1336 ឌុបគ្នាវិលត្រឡប់មកពីផឹកសុី ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែធ្លាក់អ្នកអង្គុយពីក្រោយ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកយកទៅ មន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕

Share.