«My Ambulance» សំនៀង​ដើម​របស់​ ICE PARIS និង PEARWAH គឺ​ជា​បទ​ចម្រៀងថៃ​​ល្បី​ដែល​មាន​ចំនួន​ Views លើ​ YouTube រហូត​ដល​់​​ជាង​ ២៣០​លាន​ដង​ (២៣២,២៧១,៨១០) បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៩​។ បទ​ចម្រៀង​​ភាសា​ថៃ​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ ប្រាកដ​ជា​មាន​មនុស្ស​ស្គាល់​ច្រើន​ ប៉ុន្តែ​បទ​ចម្រៀង​ល្បី​នេះ​បាន​ចេញ​ជា​ Version One Love Asia​ ដែល​មាន​ច្រៀង​ជា​៨ ភាសា​​រួម​គ្នា ​ក្នុង​នោះ​មាន​ជា​ភា​សា​ខ្មែរ​យើង​ផង​ដែរ​។

បទ​ចម្រៀង​ «My Ambulance» Concept ថ្មី​ ​ដែល​មាន​លាយ​ចូល​ភាសា​ចំរុះ​មាន​ដូច​ជា​ ភាសា​ថៃ​ជា​ភាសា​បទ​ចម្រៀង​ដើម ភាសា​វៀតណាម​ ភាសាចិន​ ភាសាម៉ាឡេ ភាសា​ហ្វីលីពីន​ ភាសាជប៉ុន ភាសា​ឥណ្ឌូនេស៊ី​ និង​ ភាសា​កម្ពុជា​។

«My Ambulance» ​ច្រៀង​ ៨​ភាសា​នេះ​បាន​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​កម្សាន្ត​លើ​ YouTube ​កាល​ពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២០​ មក​ដល់​បច្ចុប្បន្ន​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០២១ មាន​ចំនួន​ទស្សនា​រហូត​ដល់​ជាង​ ៤​លាន​ដង​​ (៤,៣៨៦,៩០៣)

​ចង់​ដឹង​ថា​បទ​ចម្រៀង​ «My Ambulance» ច្រៀង​​ភាសា​ចំរុះ​ប្លែក​ និង​ ពីរោះ​បែប​ណា​ សូមទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.