ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគ្រឿងអលង្ការ ដែលមានតម្លៃ ៤៦៥០ដុល្លារ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុច មុខផ្សារផេនសលមាត់ទន្លេផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សឿម ធារី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ជាប ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុរខរបដឹកឥវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នីវង្ស ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចដក ហូតបាន គ្រឿងអលង្ការ មួយឈុតតម្លៃ៤៦៥០ដុល្លារ , ទូរសព្ទ័ដៃម៉ាកXaoml ពណ៌ខ្មៅ១គ្រឿង ,នាឡិកាដៃម៉ាក MICHAEL KORS មួយគ្រឿង ។

តាមសមត្ថកិច្ចបានឲ្យដឹងដា ជនសង្ស័យជាមុខសញ្ញាដើរបន្លំលួចទ្រព្យសម្បត្តិ ច្រើនលើកមកហើយ លើកនេះម្ចាស់តាមទាន់ប្តឹងសមត្ថកិច្ចចាប់ខ្លួន ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន រួមជាមួយវតហថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ។ ចំណែកទ្រព្យសមត្ថកិច្ច ដែលជនសង្ស័យលួចយកនោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនម្ចាស់វិញហើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.