សារព័ត៌មាន​របស់​វៀតណាម បាន​​ប្រកាស​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា​ស្មាត់ វឿន វាសនា របស់​សមាគម​កីឡា​បាល់ទះ​វិសាខា និង​ជា​សមាជិក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ផ្ទេរ​ទៅ​ចូលរួម​ក្រុម​ចាស់ ​Lavie Long An សមាជិក​​លីគ​បាល់ទះ​កំពូល​របស់​ប្រទេស​វៀតណាម។

ពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម ផ្នែក​បុរស​បាន​ចាប់​ពូល​រួចរាល់​ហើយ ដោយ​ពូល A មាន​ក្រុមSanest Khanh Hoa , Hanoi , Ha Tinh , City. Ho Chi Minh City និង Da Nang ហើយ​ពូល B មាន​ Ninh Binh LienVietPostBank , Binh Duong Building Materials , Bien Phong , The Cong និង Lavie Long An។

វឿន វាសនា លេខ៩

​កីឡាករ វឿន វាសនា នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Lavie Long An នៅ​​ពេល​ឆាប់ៗ ពោល​គឺ​ ក្រោយ​ចប់​បេសកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម U19 បារាំង​ទាំង​២​ជើង។

កាល​ពី​ឆ្នាំ​មុន វឿន វាសនា បាន​ចូលរួម​ជាមួយ​ក្រុម Lavie Long An ហើយ​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ បន្ទាប់​ពី​រូប​គេ​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដណ្តើម​បាន​មេដាយ​សំរឹទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ (លើក​មក​ធ្វើ​នៅ​ឆ្នាំ​២០២២) ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម៕

Share.