អ្នកការទូតសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបជិតឈានដល់ការដាក់ចេញកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងរុស្ស៊ី សម្រាប់ការឈ្លានពានអ៊ុយក្រែន ហើយរដ្ឋាភិបាលសហភាពអឺរ៉ុបសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃ ពុធ សប្ដាហ៍នេះ ប្រសិនបើពួកគេអាចយកឈ្នះលើភាពខ្វែងគំនិតគ្នាអំពីកាហាមឃាត់ការនាំចូលកៅស៊ូ និង ពេជ្រ របស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ក្នុងចំណោមសមាជិកនៃប្លុកនេះ កំពុងស្វែងរកគោលដៅមានជនជាតិរុស្ស៊ី ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធនឹងការនិរទេសដោយខុសច្បាប់លើកុមារអ៊ុយក្រែនប្រហែល ៦,០០០នាក់។

កញ្ចប់ទណ្ឌកម្មដែលមានតម្លៃ ១១ពាន់លានអឺរ៉ូ (១១.៧០ពាន់លានដុល្លារអាមេរិក) ក៏ទំនងជារួមបញ្ចូលជាលើកដំបូងផងដែរ លើការហាមឃាត់ការនាំចេញទាំងអស់ទៅកាន់អង្គភាពអឺរ៉ុបចំនួន៧ ដែលគេជឿថា កំពុងផលិតរបស់ប្រើប្រាស់ឲ្យរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំសហភាពអឺរ៉ុប លោក Andrzej Sados បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាដោយឯកអគ្គរដ្ឋទូតនៃរដ្ឋាភិបាលទាំង២៧ របស់សហភាពអឺរ៉ុប នៅទីក្រុង​ ប្រ៊ុចសែលថា «យើងកំពុងពិភាក្សានៅថ្ងៃនេះ អំពីកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងប្រទេសរុស្ស៊ី»។

លោកបន្ថែមថា «យើងនឹងចាប់ផ្ដើមការពិភាក្សាឡើងវិញនៅរសៀលថ្ងៃស្អែក ដោយសង្ឃឹមថា យើងអាចរកឃើញគំនិតរួមមួយ»។

សហភាពអឺរ៉ុបចង់ឲ្យមានកញ្ចប់ទណ្ឌកម្ម រួមទាំងប្រឆាំងនឹងអញនកដែលត្រូវចោទប្រកាន់ពីបទនិរទេសកុមារ ដែលត្រៀមរួមរាល់សម្រាប់ខួប ១ឆ្នាំ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីខែមុនថា រុស្ស៊ីកំពុងផ្ដល់លិខិតឆ្លងដែនរុស្ស៊ីដល់កុមារ ហើយយកពួកគេធ្វើជាកូនចិញ្ចឹម។

របាយការណ៍ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងខែកុម្ភៈនេះ ក៏បានរាយការណ៍ផងដែរថា រុស្ស៊ីកំពុងឃុំឃាំងកុមារអ៊ុយក្រែនយ៉ាងតិច ៦,០០០នាក់នៅក្នុងទីតាំងនានានៃតំបន់គ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ី ខណៈស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនថា រុស្ស៊ីទទួលយកកុមារដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីអ៊ុយក្រែន។

ជាការឆ្លើយតបទៅនឹងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់ស្ថាប័នអន្តរជាតិមួយនេះថានៅស្ងៀម នៅពេលដែលក្មេងៗបានស្លាប់ដោយសារតែបាញ់ផ្លោងរបស់អ៊ុយក្រែននៅតំបន់ដុនបាស់ បន្ទាប់ពីក្រុមបំបែកខ្លួនគាំទ្រដោយទីក្រុងមូស្គូ ប្រកាសឯករាជ្យនៅឆ្នាំ២០១៤៕

ប្ភព៖ CNA

Share.