ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច​ ចូលរួម​អបអរ​ដល់​ក្រុម​បាល់ទះ​កម្ពុជា ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​​យុវជន​ក្រោម​អាយុ​១៩ឆ្នាំ​របស់​បារាំង នៅ​វិមាន​​ពហុ​កីឡដ្ឋាន​ជាតិ​(អូឡាំពិក)។

កម្ពុជា អាវស បារាំង អាវ ខៀវ

ខ្លឹមសារ​របស់​សម្តេច​បាន​បញ្ជាក់​ថា៖«តា​សូម​អបអរសាទរ​និង​កោត​សរសើរ​ចៅៗ​ ដែល​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទះ​មិត្តភាព​អន្តរជាតិកម្ពុជា-បារាំង (យុវជន​អាយុ​ក្រោម​ ១៩ឆ្នាំ​) ដែល​ទើប​បាន​ប្រកួត​ចប់​នៅ​វិមាន​ពហុកីឡដ្ឋានជាតិ អូឡាំពិក​មុន​នេះ​បន្តិច​។ តា​ជូនពរ​ចៅៗ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត»។

អត្ថបទពាក់ព័ន្ធ៖កម្ពុជា យក​ឈ្នះ​ U19បារាំង​ វិញ​ក្នុង​ជំនួប​ជើង​ទី២ ​បាល់ទះ​មិត្តភាព​អន្តរជាតិ

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ចាប់​ផ្តើម​ពី​ម៉ោង​៦:៣០នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ នេះ​ក្រុម​កម្ពុជា បាន​យក​ឈ្នះ​បារាំង ដោយ​លទ្ធផល​៣សិត​ទល់១​សិត ខណៈ​កាល​ពី​ជើង​ទី១ ក្នុង​ថ្ងៃ​អាទិត្យ កន្លង​ទៅ​បារាំង បាន​យក​ឈ្នះ​កម្ពុជា ៣សិត​ទល់០៕

Share.