បើយោងតាមបញ្ជីឈ្មោះចុងក្រោយដែលទទួលបានពី Cambodian Premier League បានឲ្យដឹងថាកីឡាករបរទេសចំនួន៦នាក់ មកពីក្លិបចំនួន៣ផ្សេងគ្នា ត្រៀមបង្ហាញខ្លួនលើកដំបូងនៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ចុងសប្តាហ៍នេះ ក្រោយបំពេញឯកសារតាម FIFA គ្រប់លក្ខខណ្ឌ ពោលគឺ CPL អនុញ្ញាតឱ្យក្លិបបាល់ទាត់ទាំងអស់ អាចចុះបញ្ជីកីឡាករបន្ថែម។

កីឡាករបរទេសទាំង៦មានដូចជា៖
***ព្រះខ័នរាជស្វាយរៀង ១នាក់
-ខ្សែប្រយុទ្ធស្លាប Nick Taylor កូនកាត់ខ្មែរ-អាមេរិក ​វ័យ​២៤​ឆ្នាំ Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ ផ្លាស់ពីក្រុម Orlando City SC «B»។

***ព្រៃវែង ៤នាក់
-ខ្សែការពារកណ្តាលសញ្ជាតិហ្គាំប៊ី ម្ចាស់អាវលេខ១៩ SAIDY AHMAD K មកពីក្រុម NARA UNITED នៃលីគទី៣ ប្រទេសថៃ
-ខ្សែប្រយុទ្ធសញ្ជាតិលីបេរីយ៉ា ម្ចាស់អាវលេខ១៥ BORTU DAUDA Y មកពីក្រុម Bangkok F.C នៃលីគទី៣ ប្រទេសថៃ
-ខ្សែប្រយុទ្ធជនជាតិសញ្ជាតិជប៉ុន ម្ចាស់អាវលេខ១៧ TAKESHITA MASATOSHI ពីក្រុម Khoromkhon FC នៃលីគកំពូល ប្រទេសម៉ុងហ្គោលី
-ខ្សែបម្រើជនជាតិជប៉ុន ម្ចាស់អាវលេខ១១ SO OMAE ពីក្រុម Muang Loei United FC នៃលីគលំដាប់ទី៣ របស់ប្រទេសថៃ។

***ណាហ្គាវើលដ៍ ១នាក់
-ខ្សែប្រយុទ្ធ Marques Marcio ដែលជាម្ចាស់ស្បែកជើងមាស នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ វិលត្រលប់មកកាន់ណាហ្គាវើលដ៍ ជាលើកទី២ បន្ទាប់ពីចាកចេញពីក្លិប Nam Dinh FC នៅលីគកំពូលវៀតណាម V.League 1។

សម្រាប់រដូវកាល២០២០ ខ្សែប្រយុទ្ធសញ្ជាតិ វ័យ២៧ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន១១គ្រាប់ជួយឲ្យក្លិប ណាហ្កាវើលដ៍ បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៦ លុះឈានដល់ឆ្នាំ២០២១ Marques Marcio ស៊ុតបញ្ចូលទីសរុប២២គ្រាប់ ជួយឲ្យក្លិបណាហ្កាវើលដ៍ ទទួលបាន Top4៕

កម្មវិធី​ប្រកួតនៅ​ថ្ងៃ​ទី២៥-២៦ ខែកុម្ភ: ចុង​សប្ដាហ៍​នេះ៖

Share.