ភ្នំពេញ៖ស្រ្តីម្នាក់ចេញពីកម្មវិធីគេ រួចបេីករថយន្ត Ford Raptor បោះពួយយ៉ាងលឿន រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចព្យាយាមបេីករត់បានប្រមាណ ១គីឡូម៉ែត្រ ត្រូវបាន សមត្ថកិច្ចដេញឃាត់បានមកវិញ។

ហេតុការណ៍នេះកេីតឡេីង នៅវេលាម៉ោង ០១:២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេីយ គេបាន ឃើញ ស្រ្តីម្នាក់ បេីកបរ រថយន្ត ស៊េរី ទំនើប ម៉ាក Ford Raptor ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា W . S .6868 ដែលធ្វើដំណើរ ទិសដៅ ពីត្បូងមកជេីង។ស្រាប់តែមកដល់ចំណុចកេីតហេតុ ក៏បានបុកក្បាលនាគពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហំង បណ្ដាលអោយ បាក់ទ្រេតមួយផ្ទាំង រួចរថយន្ត ព្យាយាមបេីករត់បាន ចម្ងាយ ប្រហែល១គីឡូ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ដេញឃាត់បាន វិញភ្លាមៗ។

ក្រោយពេលកើត សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង រួចស្ទួចរថយន្ត យកទៅរក្សាទុករង់ចាំ ភាគីម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖វិច្ឆិកា

Share.