សិល្បៈអន្តរជាតិ៖ រឿងនេះគឺជារឿងមួយដែលធ្វើឱ្យបុរសសង្ហា Nadech ហើបមាត់ថា អៀន ក្រោយពេលដែលអ្នកសារព័ត៌មាននាំគ្នាជជីកសួរថា ម្ដាយរបស់លោកបានសរសេរដល់ Yaya ក្នុងលក្ខណៈមួយថា «អនាគតម្ដាយក្មេង កូនប្រសារស្រី កូនប្រសារប្រុស គិតដូចគ្នាដែរទេ?» ដោយអ្នកកំឡោះ Nadech បានឆ្លើយតបចំពោះរឿងនេះឱ្យអ្នកសារព័ត៌មានបានស្ដាប់ថា៖

ថ្ងៃកំណើតអ្នកម៉ាក់កន្លងមកឃើញថាផ្អែមល្ហែមដល់ហើយ ជាពិសេស Caption ហៅអនាគតកូនប្រសារ
អ៎… បាទ ល្អតើស អ្នកម៉ាក់រីករាយ (ញញឹម) គ្រប់គ្នាសុទ្ធតែរីករាយ ខ្ញុំក៏រីករាយដូចគ្នា
អៀនដែរទេពេលដែលឃើញ Caption របស់អ្នកម៉ាក់បែបនេះ?
បាទអៀន អៀនមែនទែន ព្រោះម៉ាក់មិនសូវហៅបែបនេះប៉ុន្មាននោះទេ
អាចចាត់ទុកថាហៅឱ្យធ្លាប់មាត់ដែរទេ?
ប្រហែលជាបែបហ្នឹងហើយទេដឹង (សើច) មានអារម្មណ៍ដូចជាត្រូវកៀបសង្កត់ដល់ហើយ តែប្រហែលជាមិនឆាប់ៗនេះទេ
ត្រូវផ្ដោតលើរឿងរៀបការរបស់មិត្តភក្ដិជាមុនសិន?
មែនហើយៗ សុំជួយរឿងរៀបការរបស់ Mark សិន៕
ប្រភព៖ Sanook
