ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កដឹកនំ មួយគ្រឿង បើកឆ្លងផ្លូវ ជ្រុលទៅបុកជាមួយម៉ូតូស្កុបពី បណ្តាលឲ្យក្រឡាប់ផ្ងារជើង ម៉ូតូខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ រងរបួសក្មេងស្រីសិស្សសាលាចំនួន៣នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសង់កូរ៉េ សណ្តោងរុឺម៉កដឹកនំ បើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវពីជើងទៅត្បូង ជ្រុលទៅបុកម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ជិះដោយក្មេងស្រីសិស្សសាលាគ្នា៣នាក់ ពីលិចទៅកើត បណ្តាលឲ្យម៉ូតូរុឺម៉ក ក្រឡាប់ផ្ងារជើងឡើងលើ ម៉ូតូស្កុបពី ខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ រងរបួសក្មេងស្រីទាំង៣នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភ្លាមៗក្មេងស្រីទាំង៣នាក់នាំគ្នាទៅពេទ្យក្បែរនោះ ចំណែកមធ្យោបាយទាំង២ គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅ លើកយកទៅរក្សាទុក រងចាំភាគីសងខាងនិយាយដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.