ក្លិបបាល់ទាត់បិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានទម្លាក់ក្រុមអ្នកមានបុណ្យ FC Barcelona ចេញពីពានរង្វាន់ UEFA Europa League រដូវកាល ២០២២/២៣ ដោយលទ្ធផលសរុបទាំង២ជើង (៤-៣) ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

លទ្ធផលទាំង២ជើងរវាង Man United vs Barcelona៖
-នៅកីឡដ្ឋាន Camp Nou Barcelona 2-2 Man United (ជើងទី១)
-នៅកីឡដ្ឋាន Old Trafford Man United 2-1 Barcelona (ជើងទី២)។

ទស្សនាវីដេអូហាយឡាយ៖

បេក្ខភាព១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League៖
-Union Saint-Gilloise
-​Arsenal
​-SC Freiburg
​-Ferencváros
​-Feyenoord
​-Real Betis
​-Real Sociedad
​-Fenerbahçe
-​Manchester United
​-Bayer Leverkusen
​-Union Berlin
​-Juventus
​-Roma
-Sporting CP
​-Sevilla
​-Shakhtar Donetsk។

សម្រាប់ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ Europa League គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ នៅទីស្នាក់ការរបស់ UEFA, House of European Football ក្នុងទីក្រុង Nyon ប្រទេសស្វីស។ ដោយជើងទីមួយនឹងលេងនៅថ្ងៃទី៩ ខែមីនា ហើយជើងទីពីរនឹងលេងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕


Share.