សិល្បៈជាតិ៖ ភាពយន្តភាគខ្នាតធំបែបប្រវត្តិសាស្ត្រ «អប្សរាមហាអង្គរ» ដែលជាស្នាដៃនិពន្ធនិងដឹកនាំដោយលោក ហ្វៃ សំអាង កំពុងតែផ្ទុះបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន បន្ទាប់ពីបានធ្វើពិធីក្រុងពាលីបើកកាមេរ៉ាថតបង្ហាញតួអង្គសំខាន់ៗនៃសាច់រឿង។ ជាការកត់សម្គាល់ភាពយន្តភាគមួយនេះ បានប្រមូលផ្ដុំសុទ្ធតែបវរកញ្ញា ដ៏ស្រស់សោភាពីច្រើនវេទិកាប្រកួតមកជួបប្រជុំគ្នាក្នុងសាច់រឿងតែមួយ។

១. កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី

នារីខ្ពស់ស្រឡះមានដើមកំណើតមកពីខេត្តព្រះសីហនុម្ចាស់តំណែង Miss Grand Cambodia និងរងលំដាប់ទី៥ Miss Grand International បានទម្លាយឱ្យដឹងថាកញ្ញាប៊ិះនឹងមិនបានសម្ដែងនៅក្នុងភាគបុរាណនេះដោយសារតែនៅពេលដែលលោក ហ្វៃ សំអាង ទាក់ទងមកកញ្ញារមែងតែរវល់ជាប់ការងារជានិច្ច រហូតធ្វើឱ្យអ្នកដឹកនាំជើងចាស់រូបនេះឈប់ទាក់ទងមកកញ្ញា ហើយកញ្ញាខ្លួនឯងក៏យល់ថាខ្លួនមិនបានសម្ដែងនៅក្នុងរឿងនេះនោះទេ ប៉ុន្តែដោយសំណាងមានកញ្ញានិងលោក ហ្វៃ សំអាងបានជួបគ្នាដោយចៃដន្យធ្វើឱ្យកញ្ញាទទួលបានឱកាសសម្ដែងជាតួអង្គ ឆផ្កានេះតែម្ដង។
សម្រាប់តួអង្គឆផ្កាដែល ពេជ្រវត្តី សារ៉ាវឌ្ឍីសម្ដែង គឺជាតួអង្គមួយនៅក្នុងផ្ទៃរឿងដែលមានភាពរឹងមាំមិនទន់ជ្រាយចំពោះរឿងស្នេហាទេ នាងក្លាហានហ៊ានទូលថ្វាយនៅចំពោះមុខព្រះភក្ត្រព្រះរាជា ព្រះបាទ ជ័យ វរធន និងព្រះរាជអគ្គមហេសី ឥន្ទ្រទេវី ទៀតផង។ ទស្សន:របស់ ឆផ្កា- គ្រប់ដង្ហើមចេញចូលនៃជីវិត ព្រះឱរស ទេវបុត្រមិនត្រូវទ្រង់ព្រះចិន្តាថា អ្នកដទៃល្ងង់និងទន់ខ្សោយជាងអង្គឯងនោះទេ ត្រូវតែគប្បីសន្តោសអភ័យទោសចំពោះកំហុសអ្នកដទៃ ពីព្រោះការធ្វើបែបនេះនាំឲ្យអ្នកមានកំហុសមានមុខមាត់ប្រសើរជាងការដាក់ទោសទណ្ឌ។
២.កញ្ញា លីវ ជីលី

Miss Grand Cambodia ឆ្នាំ២០២២ បានសម្ដែងជាតួអង្គព្រះនាង ឥន្ទ្រទេវីគឺជាកំពូលរាជវិរ:ស្ត្រីនៅក្នុងចក្រភពខ្មែរ។ ព្រះនាងគឺជាព្រះរាជអគ្គមហេសីទីពីរបន្ទាប់ពីព្រះនាង ជ័យរាជទេវី ដែលជាព្រះរាជកនិដ្ឋារបស់ព្រះនាង ទ្រង់សោយព្រះវិលាល័យទៅ។ នៅក្នុងផ្ទៃរឿង អប្សរាមហាអង្គរ ព្រះនាងឥន្ទ្រទេវីទ្រង់មានព្រះរាជតម្រាស់ឲ្យមានការប្រលងជ្រើសរើសតួអង្គអប្សរាដេីម្បីប្រចាំព្រះនគរ ។ នៅក្នុងរជ្ជកាលដ៏រុងរឿងនោះ ព្រះនាងក៏ទ្រង់ព្រះរាជបញ្ជាឲ្យមានការប្រលងខាងផ្នែកអក្សរសាស្ត្រផងដែរ។ ល។
ព្រះរាជអគ្គមហេសី ឥន្ទ្រទេវី រាជ ក្សត្រិយ៍ដែលមានព្រះបញ្ញាវាងវៃ យ៉ាងលើសលប់មានចំណេះវិជ្ជាអក្សរសាស្រ្តមានព្រះចរិយាសម្បត្តិខ្ពង់ខ្ពស់មិនមានស្ត្រីណាផ្ទឹមបានឡើយ ទ្រង់គឺជាវីរៈព្រះរាជកវី តែងនិពន្ធ ជាពិសេសគឺទ្រង់ជួយព្រះរាជកិច្ចការរបស់ព្រះភស្តា។
៣.កញ្ញា អ៊ិន ម៉ូលីកា

ធីតាឯកសង្ក្រាន្តរដូវកាលទី ៤ គឺ ព្រះរាជអគ្គមហេសី ព្រះនាង ជ័យរាជទេវី គឺជារាជស្ត្រីដ៏កំពូលនៅក្នុងអាណាចក្រខ្មែរ ព្រះនាងតែងតែនៅពីក្រោយព្រះរាជជោគជ័យរបស់ព្រះភស្តា។ ព្រះនាងគឺជាព្រះរាជកនិដ្ឋារបស់ព្រះនាង ឥន្ទ្រទេវី។ ទ្រង់គោរពប្រតិបតិ្តព្រះពុទ្ធសាសនា ដោយការតាំងសមាធិ បន់ស្រន់ លះបង់បូជាព្រះជន្មដេីម្បីព្រះនគរ ។ ព្រះនាងសូមឲ្យព្រះរៀម ឥន្ទ្រទេវីរៀបអភិសេកជាមួយ ព្រះភស្តាព្រះបាទ ជ័យវរ្ម័នទី៧ទៀតផងនៅមុនទ្រង់ចូលព្រះវិលាល័យ។
៤.កញ្ញា ប៊ី សុធារី Miss Universe Cambodia 2017 និង Miss Charm 2022

កញ្ញា ប៊ី សុធារី មានវាសនាបានគ្រងតំណែងជាតួអង្គនាងខ្មុក និងអ្នកម្នាង ប្រភានៅក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង:អប្សរាមហាអង្គរ របស់ផលិតកម្ម ហង្សមាស នៅក្នុងរបត់ថ្មីដែលកញ្ញាមិនធ្លាប់បានសម្តែងកន្លងមក កញ្ញាត្រូវតស៊ូអធនជាមួយនឹងការលាបខ្លួនឲ្យខ្មៅ អត្តចរិតក្រមិចក្រមើម បង្កប់ភាពច្រណែននិន្ទា ឈ្នានីស ញញឹមចាប់ដៃ សម្លក់ជាន់ជើង មានមហិច្ឆតាឥតស្កប់ស្កល់។
កញ្ញាត្រូវត្រៀមខ្លួនដោយរងរំពាត់ខ្សែតី ដំបងគល់ឬស្សីនៅក្នុងឈុតឆាកសម្តែង។ ល។ បងប្អូនអ្នកគាំទ្រកញ្ញា ទូរទស្សនិកជន ដែលស្នេហាវិស័យសិល្បៈទី៧របស់ខ្មែរ ពិតជាពេញចិត្ត នូវស្នាដៃសម្ដែងថ្មីរបស់កញ្ញានៅក្នុងខ្សែភាពយន្តភាគខ្នាតធំមួយនេះ នៅលើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់ផលិតកម្ម ហង្សមាស។
ក្នុងនាមជាអ្នកនិពន្ធនិងដឹកនាំសម្ដែងរួមនឹងក្រុមការងារផលិតគ្រប់ផ្នែកទាំងអស់ សូមគោរពអរគុណចំពោះលោកអ្នកដែលបានចំណាយពេលវេលា like comment shared ព្រមទាំងផ្ដល់ជាមតិយោបល់ ចំពោះទឹកចិត្តស្រលាញ់គាំទ្រ ។ តួអង្គបវរកញ្ញានៅមានទៀតតែខ្ញុំសូមបង្ហាញតែ៥ដួងសិន ខ្ញុំសូមបង្ហាញតួអង្គស្ត្រីជាច្រើនដួងទៀតដែលជាតារាដ៏ល្បី ជាSuper star ចំនួនបីជំនាន់ ត្រូវសម្ដែងតួអង្គសំខាន់ៗ ដែលមានអត្តចរិតខុសប្លែកពីគ្នាទាំងអស់ តារាខ្លះមកពីទ្វីបឆ្ងាយ តេីជាតារារូបណាខ្លះ? សូមរង់ចាំតាមដានទាំងអស់គ្នា ចំពោះតួអង្គបុរសសូមជម្រាបជូននៅពេលក្រោយ សូមអរគុណ៩៩ថតេ។
៥.កញ្ញា ប៊ូគីមថេងសុតធីតា MISS GRAND 2021

កញ្ញា សុតធីតា ប៉ូគឹមថេង មានកិត្តិយសសម្តែងនៅក្នុងរឿង អប្សរាមហាអង្គរ ដែលផលិតដោយផលិតកម្ម ហង្សមាស ក្នុងនាមជាតួអង្គព្រះជាយាទី១ដែលជាអង្គក្សត្រិយ៍មានព្រះហទយ:ធំទូលាយប្រៀបបាននឹងលំហមេឃ ជ្រៅជាងជ្រោះ ល្វឹងល្វើយដូចមហាសមុទ្រ ស្វែងរកព្រះជាយាមកថ្វាយព្រះ ភស្តា អ្នកណាក៏កោតស្ញប់ស្ញែងនិងសរសើរ តួអង្គដែលមានព្រះនាមថា កែវ មណី មានព្រះរូបឆោមលោមពណ៌ល្អល្អះ….រាជចរិយាផ្លាស់ប្ដូរ ស្រលាញ់ ខ្នាញ់ ខឹង ស្អប់ បងប្អូនដែលគាំទ្រកញ្ញា សុតធីតា ប៉ូគឹមថេង នឹងបានឃេីញទេពកោសល្យថ្មី ដ៏រស់រវើក នៅក្នុងភាពយន្តភាគខ្នាតធំមួយនេះជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ សូមអរគុណសម្រាប់ការគាំទ្រនិងផ្តល់ជាមតិយោបល់៕
