លោក កែវ រ៉េមី  ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ.ធី.អេហ្វ (ITF) កម្ពុជា

លោក កែវ រ៉េមី  ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ.ធី.អេហ្វ (ITF) កម្ពុជាបានសរសេរសារ​នៅ​លើក​ទំប័រហ្វេសបុក​របស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ធឿន ធារ៉ា ជា​កីឡាករ​គុន​ខ្មែរ​ដែល​មាន​ល្បិច​និងឈ្លាសវៃក្នុងការវៃ។

លោក កែវ រ៉េមី  ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ.ធី.អេហ្វ (ITF) កម្ពុជា បានឲ្យយោបល់ទៅកាន់ កីឡាករ ធឿន ធារ៉ា ថា៖
១/ សាមីខ្លួនត្រូវ៖

  • កុំភ្លើតភ្លើននិងអំនួត
  • កុំដើរផឹកស៊ីដាច់យប់
  • ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត
  • រៀបចំខ្លួនធ្វើជាកីឡាករគំរូ

២/ អ្នកដឹកនាំគួរយកចិត្តទុកដាក់គាត់បន្ថែមទៀតដោយមានការលើកទឹកចិត្ត និងថែទាំគ្រូៗចាស់ៗផងដែរ។

៣/ អ្នកមានលទ្ធភាពដែលស្រឡាញ់កីឡាគឺជាឱកាសសមស្របបំផុត ក្នុងការចូលរួមពង្រឹងគុនខ្មែរឲ្យមានចីរភាពចាប់ពីពេលនេះតទៅ។

គួរដឹងថា ធឿន ធារ៉ា គឺជាកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង ខណ:​ក្នុងវិស័យ​គុន​ខ្មែរ​រូប​គេ​ត្រូវ​ជា​កូន​សិស្ស​លោក អេ ភូថង ដែល​អ្នក​គាំ​ទ្រប្រដាល់​ដាក់​រហ័ស​នាម​ថា​អ្នក​លេង​កែង​ពូថៅ​ដៃ​ខ្លី។ ជីវិត​នៅធ្វើការប្រើកម្លាំងបាយនៅប្រទេសថៃទាំងដែលខ្លួននៅវ័យកុមារ និងមិនបានរៀនសូត្រ គឺ​ជួបព្យុះភ្លៀងនិងផលលំបាកជាច្រើន ប៉ុន្តែនៅតែប្រឹងតស៊ូជាមួយគ្រួសារ ដោយមានគោលបំណងតែមួយគឺដើម្បីរកលុយ៕

Share.