ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ខែកុម្ភៈនេះប្រកាសថា មន្ត្រីជំនាញបានបន្តរកឃេីញករណីជំងឺផ្តាសាយបក្សី H5N1 ទៅលើបុរសវ័យ៤៩ឆ្នាំម្នាក់ ដែលត្រូវជាឪពុករបស់កុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងដែលត្រូវបានបាត់បង់ជីវិតកាលពីពេលថ្មីៗ នេះ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺទី២នេះ មិនទាន់មានចេញរោគសញ្ញាគួរឲ្យកត់សម្គាល់នៅឡើយ ។

Share.