បើមិនទាន់មានគម្រោងទៅណា   ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំខាងមុខនេះ កុំភ្លេចនាំក្រុមគ្រួសារ បងប្អូននិងមិត្តភក្ដិ ចូលរួមកម្សាន្តសប្បាយកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យទាំងអស់គ្នា។ 

សូមចុចអាន៖​ ដំណើរឆ្ពោះទៅរៀបចំ«ចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ​២០២៣» ឈានដល់កិច្ចក្រុងពាលីហើយ

វីដេអូស្ពតប្រមាណជា១នាទី គ្រាន់តែទស្សនាហើយឆក់ដួងចិត្តមហាជនចង់ទៅកម្សាន្តចូលឆ្នាំបន្ទាយឆ្មារ ព្រោះមានកម្មវិធីកម្សាន្តសប្បាយៗច្រើន នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះ។ 

សូមទស្សនាវីអូខាងក្រោម៖

នៅក្នុងវីដេអូខ្លីនេះ បានបង្ហាញពីកម្មវិធីជាច្រើន រួមមាន ល្បែងប្រជាប្រិយ, ការរាំលេងកម្សាន្តជាមួយតន្រ្តីស្គរដៃ និងការប្រគំតន្រ្តីអមដោយតារាល្បីៗជាច្រើនរូប។ លើសពីនេះ ក៏មានស្ដង់ពិព័រណ៍ទំនិញដ៏សម្បូរបែប ការបណ្ដែតប្រទីប នៅកសិន្ធប្រាសាទបន្ទាយឆ្មារ, ទស្សនាគុនល្បុក្កតោ, ល្ខោនខោល នៅក្ដារបែនបន្ទាយឆ្មារ និងរីករាយតំបន់ត្រជាក់ចិត្តជាដើម។

នេះជាលើកទី១ នៃការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន នៅប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ប៉ុន្ដែការរៀបចំចូលឆ្នាំបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

សូមចុចអាន៖ ដំណើរឆ្ពោះទៅកម្មវិធី«ចូលឆ្នាំបន្ទាយឆ្មារ២០២៣»​ នៅខេត្តបន្ទាយមានជ័យ

«ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្ដិភាព!»

Share.