យោងតាមការបញ្ជាក់របស់ Cambodia 2023 ជុំវិញប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។

ប្រាក់រង្វាន់លើកទឹកចិត្តមានដូចជា៖
🥇មេដាយមាស ៤០លានរៀល
🥈មេដាយប្រាក់ ៣០លានរៀល
🥉មេដាយសំរឹទ្ធ ១៦លានរៀល។

តាមគម្រោងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.