សិល្បៈ​អន្តរ​ជាតិ​៖​ បំណែក​សាកសព​តារា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​នៅ​ហុងកុង​ គឺ​កញ្ញា​ Abby​ Choi​ Tin​-fung​ ត្រូវ​បាន​ប៉ូលិស​ហុង​កុង​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ ដែល​ត្រូវ​បាន​អតីត​ស្វាមី​ជា​អ្នក​សម្លា.ប់​ កា.ត់.​ក្បាល​ កា.ត់.​ដៃ​ កា.ត់.​ជើង.​ និង​ដង​ខ្លួន​ ចម្អិន​ធ្វើ​ម្ហូប​និង​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក​ ។​

ប៉ូលិស​ហុងកុង​ ក៏​បាន​រក​ឃើញ​ម៉ាស៊ីន​កិន​សាច់​ ម៉ាស៊ីន​កាត់​អគ្គិសនី និងឆ្នាំ​ស៊ុប​ជាមួយ​ជាលិកា​មនុស្ស និង​ជើង​មនុស្ស​ដាក់​រក្សា​​ក្នុង​ទូរ​ទឹក​កក ដែល​បញ្ជាក់​ថា​ ជា​បំណែក​សាកសព​របស់​តារា​ស្រី​វ័យ​ ២៨​ ឆ្នាំ​ខាង​លើ​នេះ​។

តាម​សារព័ត៌មាន​ South​ China​ Morning​ Post​ បាន​អះអាង​ថា​ មូល​ហេតុ​បណ្ដាល​ឱ្យ​កើត​ករណី​នេះ​ គឺ​ប្រហែល​បណ្ដាល​មក​ពី​ករណី​ជម្លោះ​រឿង​លុយ​ ១០០​ លាន​ដុល្លារ​ហុងកុង​ រវាង​តារា​ស្រី​រូប​នេះ​ និង​អតីត​ស្វាមី​។​ ករណី​ឃាតកម្ម​លើ​តារា​ស្រី​ហុងកុង​រូប​នេះ​កំពុង​តែ​ល្បី​រន្ទឺ​ពេញ​បណ្ដាញ​សង្គម​ និង​ពិភព​លោក​ ហើយ​ប៉ូលិស​ហុងកុង​កំពុង​បន្ត​នីតិ​វិធី​ស៊ើប​ក្ដី​នេះ​បន្ត​ទៀត​ផង​ដែរ​៕

Share.