កីឡាជឺជីតស៊កម្ពុជាដណ្ដើមបានមេដាយសរុប ចំនួន០៣គ្រឿង នៅថ្ងៃដំបូងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

ជាលទ្ធផលគិតត្រឹមរសៀល ថ្ងៃទី២៥ ខែកុម្ភៈនេះ ដែលជាថ្ងៃទី១ កម្ពុជាដណ្ដើមបានមេដាយសរុប ចំនួន០៣គ្រឿង ក្នុងនោះ មេដាយប្រាក់ ០២គ្រឿង និងមេដាយសំរិទ្ធ ០១គ្រឿង មានដូចជា៖

១.កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា វិញ្ញាសាគូបុរស-នារី SHOW MIXED ទទួលបានមេដាយប្រាក់ ០១គ្រឿង
២. កីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតវិញ្ញាសាគូនារី SHOW FEMALE ទទួលបានមេដាយប្រាក់ ០១គ្រឿង
៣.កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស SHOW MALE ទទួលបានមេដាយសំរិទ្ធ ០១គ្រឿង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាជឺជីតស៊ូ បានបញ្ជូលអត្តពលិកជឺជីតស៊ូជម្រើសជាតិ ចំនួន១៨រូប ទៅចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ៕

Share.