ក្លិបបាល់ទាត់ Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Carabao Cup ឬ EPL Cup ក្រោយយកឈ្នះ Newcastle United ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Wembley វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣។

Carabao Cup ឬ EPL Cup គឺជាពានរង្វាន់ទី៦ដែលក្រុមបិសាចក្រហម Manchester United ធ្លាប់ឈ្នះ និងជាលើកដំបូងផងដែរ ក្រោយខកខានចាប់តាំងពីរដូវកាល ២០១៦-១៧ ជំនាន់លោក José Mourinho ដឹកនាំឈ្នះ Southampton ៣-២។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
Manchester United ៣-០ Charlton Athletic
Newcastle United ២-០ Leicester City
-Nottingham Forest ១-១ (បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣) Wolverhampton Wanderers
Southampton ២-០ Manchester City។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១
-Nottingham Forest ០-៣ Man United​
-Southampton ០-១ Newcastle United​
ជើងទី២
-Newcastle United ២-១ Southampton (សរុបទាំង២ជើង ៣-១)
-Man United ២-០ Nottingham Forest (សរុបទាំង២ជើង ៥-០)

វគ្គផ្តាច់ព្រ័ត្រ៖
Manchester United ២-០ Newcastle United នៅកីឡដ្ឋាន Wembley។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

ទស្សនាវីដេអូហាយឡាយ៖


Share.