សិល្បៈ​អន្តរជាតិ​៖ តារា​ចម្រៀង​ម្ចាស់​រហស្សនាម​ព្រះរាជបុត្រ​ Andy Lau ឬ​ លីវ តឺ​ហួរ គឺ​ជា​បុគ្គល​គំរូ​ដែល​ជា​ទី​ស្រលាញ់​នៅ​ក្នុង​រង្វង់​សិល្បៈ​។ ប៉ុន្តែ​​ជាអកុសល​តារា​ចម្រៀង​រូប​នេះ​​កំពុង​តែ​ត្រូវ​ទាញ​ចូល​ទៅ​ក្នុង​រឿង​ឃាតកម្ម​ដ៏​សាហាវឃោឃៅ​​មួយ​នៅ​ក្នុង​​ក្រុង​ហុងកុង​។

ថ្មីៗ​នេះ​ពិភបលោក​កំពុង​តែ​ភ្ញាក់​ផ្អើល​មនិង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ហុងកុង​​ចំពោះ​ករណី​ឃាតកម្ម​​លើ​​តារា​ម៉ូដែល​នាង​ Abby Choi ដោយ​សារ​តែ​នាង​ត្រូវ​អតីត​ស្វាមី​និង​គ្រួសារ​ ​សម្លាប់​យ៉ាង​ព្រៃផ្សែ​។ នាង​ត្រូវ​គេ​ធ្វើ​ឃាត​ដោយ​សារ​តែ​ទំនាស់​ដោយ​សារ​តែ​រឿង​អចលនទ្រព្យ​ ហើយ​ជា​ចៃ​ដន្យ​អចលនទ្រព្យ​នោះ​នៅ​កន្លែង​ជាមួយ​គ្នា​នឹង​ Andy Lau។

Abby បាន​រៀបការ​ជាមួយ​អតីត​ស្វាមី​ Alex Kwon នៅ​អាយុ​១៨​ឆ្នាំ​។ ក្រោយ​មក​អ្នក​ទាំង​ពីរ​មាន​កូន​ពីរ​នាក់​ជាមួយ​គ្នា​ ប៉ុន្តែ​គួរ​សោកស្ដាយ​​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​មិន​បាន​យូរ​អង្វែង​នោះ​ឡើយ​។ Abby និង​ស្វាមី​បាន​លែង​លះ​គ្នា ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ឧបត្ថម្ភ​ស្វាមី​ និង​អតីត​ឪពុក​ម្ដាយ​​ក្មេក​។ តាម​ពិត​ Abby បាន​ទិញ​ផ្ទះ​នៅ​តំបន់​ Kowloon ជា​ទីតាំង​មួយ​ដែល​ល្បីល្បាញ​និង​សំបូរ​ទៅ​ដោយ​តារា​​ល្បីៗ​រស់​នៅ​ដូចជា​ Andy Lau ឬ​លីវ​ តឺហួរ​ជា​ដើម។

គួរ​ឱ្យ​ស្ដាយ​ គេហដ្ឋាន​ដ៏​ទំនើប​និង​ទាន់​សម័យ​នោះ​បាន​ក្លាយ​ជា​ចំណុច​ឡើង​កំដៅ​រវាង​ពួក​គេ​ ព្រោះ​ Abby មាន​គោល​បំណង​ចង់​លក់​ផ្ទះ​នោះ​ដើម្បី​យក​ប្រាក់​ទៅ​បោះទុន។ មិត្ត​របស់​ Abby បាន​អះអាង​ថា​ Abby បាន​រក​កន្លែង​ថ្មី​សម្រាប់​ឱ្យ​គ្រួសារ​អតីត​ស្វាមី​នាង​បាន​រស់​នៅ​ហើយ​។

យ៉ាង​ណា​មិញ​រឿង​នេះ​បាន​ធ្វើ​ឱ្យ​​គ្រួសារ​អតីត​ស្វាមី​នាង​ខឹង​យ៉ាង​ខ្លាំង​ ហើយ​ស្វាមី​នាង​ទាំង​គំរាម​ទៀត​ថា​
«យើង​នឹង​សម្លាប់​នាង​ បើ​សិន​នាង​ហ៊ាន​លក់ផ្ទះ​នោះ​»​​

ក្រោយ​មាន​បញ្ហា​នោះ​កើត​ឡើង​ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ Abby មាន​សេចក្ដី​រាយការណ៍​និង​បណ្ដឹង​ពី​ការ​បាត់​ខ្លួន​របស់​នាង​។ ៣​ថ្ងៃ​ក្រោយ​​រាងកាអត់​មាន​​ក្បាល​របស់​នាង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​មួយ​ក្នុង​តំបន់​ Tai Po។ ប៉ូលិស​បាន​ស៊ើប​អង្កេតនិង​បាន​រក​ឃើញ​ថា​ចំណែក​ខ្លះ​ទៀត​នៃ​រាងកាយ​របស់​នាង​។ រឿង​ដែល​គួរ​ឱ្យ​រន្ធត់​បំផុត​នោះ​គឺ​ក្បាល​របស់​នាង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​ងស៊ុប​៕

ប្រភព៖ hype.my

Share.