កីឡាករ Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា ក្លាយជាកីឡាករដំបូងគេដែលរកបាន Hat-Trick (ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត) នៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ក្នុងជំនួបព្រះខ័នរាជស្វាយរៀង យកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋានហនុមាន សប្តាហ៍ទី៣ កាលពីថ្ងៃថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ។

៥គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor ស៊ុតបញ្ចូលទីដោយកីឡាករ Marcus Haber ៣គ្រាប់នៅនាទី ៥២, ៦២, ៧២ Nick Taylor ១គ្រាប់នៅនាទី៦៩ និងប្រាក់ មុនីឧត្តម នៅនាទី៥៦។ ខណ:កីឡាករប្រេស៊ីល Gabriel Silva Costa បញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៣គ្រាប់ (Hat-Trick Assists)។

សរុបលទ្ធផលការប្រកួតទាំងអស់ក្រុម A&B៖

តារាងចំណាត់ថ្នាក់ A&B (សប្តាហ៍ទី៣)

Share.