កំពង់ធំ៖ ជនដៃដល់ដែលជាអ្នកសម្លាប់លោកតាអាយុ៨០ឆ្នាំ កាលព្រលប់ថ្ងៃទី២០ ខែកុម្ភ ឆ្នាំ២០២៣នៅចំណុចទំនប់អូរកញ្ញាស្ថិតនៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយរត់គេចខ្លួនបាត់ប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានសមត្ថមិច្ចសហការបង្រ្កាបបានហើយកាលពីថ្ងៃម្សិលមិញនេះ។

តាមលោក ទិត សំណាង ស្នងការរងព្រហ្មទណ្ឌបានអោយដឹងថា ជនសង្ស័យឈ្មោះរិន ម៉េងលី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានវៃទៅលើលោកតាម្នាក់ឈ្មោះ កែវ ញឹម អាយុ៨៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលស្រុកសណ្តាន់ បានសហការណ៍គ្នារហូតតាមឃាត់ខ្លួនជនដៃដល់បញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ កំពង់ធំ

Share.