ពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម Duc Giang Chemical Cup 2023 ផ្នែក​បុរស​បាន​ចាប់​ពូល​រួចរាល់​ហើយ ដោយ​ក្រុមបាល់ទះ Lavie Long An របស់ វឿន វាសនា ស្ថិតនៅពូល B ជាមួយ Ninh Binh LienVietPostBank , Binh Duong Building Materials , Bien Phong និង The Cong ខណ: ពូល A មាន​ក្រុម Sanest Khanh Hoa , Hanoi , Ha Tinh , City. Ho Chi Minh City និង Da Nang។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតរបស់ក្រុមបាល់ទះ Lavie Long An គ្រោងនឹងប្រកួតបើកឆាក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ខាងមុននេះ៖

ពូល A

បើយោងតាមការបញ្ជាក់របស់លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​លើក​ឡើងថា៖«កីឡាករ វឿន វាសនា ដែលបានផ្ទេរ​​ទៅ​ចូលរួម​ជាមួយ​ក្លិប​បាល់ទះ Lavie Long An របស់វៀតណាម ជាលើកទី២ ដោយឆ្នាំមុនតម្លៃខ្លួន១ម៉ឺនដុល្លារ ខណ:លើកនេះតម្លៃខ្លួនគុណនឹង២ ធ្វើឲ្យ វាសនា ក្លាយជាកីឡាករបាល់ទះខ្មែរដែលមានតម្លៃខ្លួនថ្លៃជាងគេ»។

ចំពោះទីផ្សារដោះដូរកីឡាកររបស់ វឿន វាសនា ទៅកាន់ក្លិបវៀតណាម គឺបានឆ្លងកាត់ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​, សហព័ន្ធ​កីឡាបាល់ទះអាស៊ី ក៏ដូចជាសហព័ន្ធ​កីឡាបាល់ទះ​ពិភពលោកផងដែរ។

កាល​ពី​ឆ្នាំ​មុន វឿន វាសនា បាន​ចូលរួម​ជាមួយ​ក្រុម Lavie Long An ហើយ​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ បន្ទាប់​ពី​រូប​គេ​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដណ្តើម​បាន​មេដាយ​សំរឹទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម៕

Share.