ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក MERCEDES BENZ S550 យ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៦អា ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ ក៏បើកឡើងលើសួនច្បារទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម ដោយរថយន្តមិនទាន់អស់ល្បឿនក៏បានឆ្លងផ្លូវ ទៅបន្តបុកថ្មខឿនរង្វង់មូលតាព្រហ្មជ្រោយចង្វារ បាក់អស់ជាច្រើនដុំ រថយន្តដាច់ក្រឡេកង់ខាងឆ្វេងទៅមុខ លែងរួច។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ត្រង់ចំណុចរង្វង់មូលតាព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកMERCEDES BENZ S550 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ2J.8777 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងបួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើសួនច្បារទៅបុកផ្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម។ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បានឆ្លងផ្លូវម្ខាងទៀតបុកឡើងលើរង្វង់មូលតាព្រហ្ម បណ្ដាលឱ្យបាក់ខឿនថ្មជាច្រើនដុំ រថយន្តដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលេងរួច។តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបូសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្ករទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖

Share.